VOV WorldVOV World
រុស្ស៊ីអនុម័តលើពិធីសារបំពេញបន្ថែមសន្ធិសញ្ញាតំបន់អាស៊ីកណ្ដាលគ្មានអាវុធនុយក្លេអ៊ែរ
11/04/2015 08:40
(VOVworld) – នាថ្ងៃទី ១០ មេសា ឌុយម៉ាជាតិរុស្ស៊ី (សភាជាន់ទាប) បានអនុម័តលើ ពិធីសារបំពេញ បន្ថែមសន្ធិសញ្ញាស្តីពីតំបន់អាស៊ីកណ្ដាលគ្មាន អាវុធនុយក្លេអ៊ែរ។
រុស្ស៊ីអនុម័តលើពិធីសារបំពេញបន្ថែមសន្ធិសញ្ញាតំបន់អាស៊ីកណ្ដាលគ្មានអាវុធនុយក្លេអ៊ែរ (Image: VNA) (VOVworld) – នាថ្ងៃទី ១០ មេសា ឌុយម៉ាជាតិរុស្ស៊ី (សភាជាន់ទាប) បានអនុម័តលើ ពិធីសារបំពេញបន្ថែមសន្ធិសញ្ញាស្តីពីតំបន់អាស៊ីកណ្ដាលគ្មានអាវុធនុយក្លេអ៊ែរ។ ពិធីសារនេះត្រូវបានចុះហត្ថលេខា នាថ្ងៃទី ៦ ឧសភា ឆ្នាំ ២០១៤ នៅទីក្រុង New York អាមេររិក ដែលកំណត់បណ្ដាមហាអំណាចមានអាវុធនុយក្លេអ៊ែរគឺ៖ អង់គ្លេស ចិន រុស្ស៊ី អាមេរិកនិងបារាំង មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬ គំរាមកំហែងប្រើ ប្រាស់ប្រភេទ អាវុធនេះដើម្បីប្រឆាំងជំទាស់ប្រទេសនានាដែលចូលរួមសន្ធិ សញ្ញារួមមាន៖ Kazakhstan Kyrgystan Tajikistan Turmenistan និង Uzbekistan។ ពិធីសារនេះក៏​ហាមឃាត់រាល់សកម្មភាពគាំទ្រឬលើកទឹកចិត្តដំណើការសាក ល្បងដឹកជញ្ជូនអាវុធនុយក្លេអ៊ែរគ្រប់ប្រភេទ ផងដែរ៕

More