រុស្ស៊ីដាសតឿនអ.ស.បចាត់តាំងបេសកជនអំពីស៊ីរី
04/06/2014 10:37
(VOVworld)-ដោយអះអាងថា នឹងបន្តការខំប្រឹងប្រែង ស្វែងរកដំណោះស្រាយ នយបាយ១សម្រាប់វិបត្តិ នយោបាយនៅស៊ីរី រុស្ស៊ីបាន

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ.ស.ប លោក Vitaly Churkin (រូបថតៈ AFP/TTXVN) (VOVworld)-ដោយអះអាងថា នឹងបន្តការខំប្រឹងប្រែងស្វែងរកដំណោះស្រាយ នយបាយ១សម្រាប់វិបត្តិនយោបាយនៅស៊ីរី រុស្ស៊ីបានឡើងសម្លេង ដាស់តឿន អ.ស.ប ចាត់តាំងបេសកជនថ្មីជំនួសឲ្យបេសកជនរួមរបស់អ.ស.បនិងសម្ព័ន្ធ អារ៉ាប់ ទទួលបន្ទុកបញ្ហាស៊ីរី លោក Lakhdar Brahimi ដែលទើបនឹងលាលែងពី ដំណែង។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាននាថ្ងៃទី៣មិថុនា ឯកអគ្គរដ្ឋ រុស្ស៊ីប្រចាំនៅអ.ស.ប លោក Vitaly Churkin បានអះអាងថា រុស្ស៊ីមានគោលបំ ណង នឹងមានដំណោះស្រាយនយោបាយ១សម្រាប់ស៊ីរី។ មុននោះ បេសកជនរួមរបស់អ.ស.បនិងសម្ព័ន្ធអារ៉ាប់ទទួលបន្ទុកបញ្ហាស៊ីរី លោក Lakhdar Brahimi បានលាលែងពីដំណែងនេះនាថ្ងៃទី៣១ឧសភា។ អគ្គលេ ខា ធិការអ.ស.បលោក Ban Ki-moon បានចាត់ទុកថា រាល់ការចំប្រឹងប្រែងរបស់ លោក Lakhdar Brahimi មិនទទួលបានការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខអ.ស.បក៏ ដូចជាបណ្តា ប្រទេសដែលមានឥទ្ធិពលចំពោះស្ថានភាពនៅស៊ីរី៕
Related





