រុស្ស៊ីដំណើរការទិញប័ណ្ណជាតិរបស់អ៊ុយក្រែន
25/12/2013 11:54
Vovworld-រុស្ស៊ីបានទិញប័ណ្ណជាតិមានតំលៃ៣ពាន់លានដុល្លារអាមេរិករបស់អ៊ុយក្រែនសំដៅជួយឧបត្ថម្ភខឿនសេដ្ឋកិច្ចរបស់ប្រទេសជិតខាងមួយនេះ។

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev (RIA Novosti) Vovworld-រុស្ស៊ីបានទិញប័ណ្ណជាតិមានតំលៃ៣ពាន់លានដុល្លារអាមេរិករបស់អ៊ុយក្រែនសំដៅជួយឧបត្ថម្ភខឿនសេដ្ឋកិច្ចរបស់ប្រទេសជិតខាងមួយនេះ។ នេះ ជាការសន្យាមួយផ្នែករបស់រដ្ឋាភិបាលរុស្ស៊ីប្រើប្រាស់ចំនួនប្រាក់ប្រមាណ១៥ពាន់លានដុល្លារអាមេរិកពីមូលនិធិផលប្រយោជន៍ជាតិដើម្បីទិញប័ណ្ណជាតិរបស់អ៊ុយ ក្រែន ជួយឲ្យប្រទេសនេះរួចផុតពីវិបត្តិហិរញ្ញវត្ថុ។ ថ្លែងមតិនាថ្ងៃទី២៤ធ្នូក្នុងការចរចារជាមួយសមភាគីអ៊ុយក្រែនលោក Mykola Azarov នៅទីក្រុងម៉ូស្គូ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev ប្រកាសថា រុស្ស៊ីបានអនុវត្តជាផ្លូវការផែនការទិញប័ណ្ណជាតិរបស់អ៊ុយក្រែន។ នាយករដ្ឋមន្ត្រី Azarov បានអះអាងថា ការជួយឧបត្ថម្ភរបស់រុស្ស៊ីបានជួយលើកកំរិតអ៊ុយក្រែនលើ ឆាកអន្តរជាតិ ជួយឲ្យប្រទេសនេះរួចផុតពីគ្រោះអាសន្នធ្លាក់ជ្រៅចូលក្នុងវិបត្តិ ហិរញ្ញវត្ថុ៕
Related
More




