អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova។ (រូបថត៖ Sputnik) |
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Zakharova បានសង្កត់ធ្ងន់ថា គោលដៅរបស់ទីក្រុងម៉ូស្គូ មិនរាប់បញ្ចូលការផ្តួលរំលំរដ្ឋអំណាចទីក្រុងគៀវនោះទេ ព្រមទាំងសម្តែងក្តីសង្ឃឹមចំពោះវឌ្ឍនភាពសំខាន់ៗបន្ថែមទៀតនៅក្នុងជុំចរចាបន្ទាប់ជាមួយអ៊ុយក្រែនផងដែរ។ តាមលោកស្រី ប្រតិបត្តិការយោធារបស់រុស្ស៊ីកំពុងប្រព្រឹត្តទៅតាមផែនការ៕








