ក្នុងកិច្ចពិភាក្សាជាមួយលោក Thongsavan Phomvihane ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ ភាគីទាំងពីរបាន​ឯកភាព ខិតខំប្រឹងប្រែង​ដើម្បីត្រៀម​រៀបចំសកម្មភាពរំលឹកខួបឆ្នាំមិត្តភាពនិងសាមគ្គីភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ចាប់​ពីដើមឆ្នាំ២០២៧; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសពាក់ព័ន្ធនៅក្នុងយន្តការសហប្រតិបត្តិការ រវាងវៀតណាម ឡាវ និងកម្ពុជា ដើម្បីត្រៀម​រៀបចំសម្រាប់សន្និសីទពហុភាគីនិងអនុតំបន់ ដែលវៀតណាម​ជាម្ចាស់ផ្ទះ​នៅឆ្នាំ២០២៦។

ក្នុងជំនួបជាមួយលោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការត្រៀមរៀបចំសម្រាប់សកម្មភាព​រំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ថៃនៅឆ្នាំ២០២៦។ ភាគីទាំងពីរក៏បាន​យល់​ព្រម សុក្រឹត្យនិងអនុម័តលើ​កម្មវិធីសកម្មភាពសម្រាប់​ដំណាក់​កាល២០២៦-២០៣០ក្នុង​ពេលឆាប់ៗ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ថៃ ឲ្យ​កាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព។

ក្នុងជំនួបជាមួយអនុប្រធាន EC លោកស្រី Kaja Kallas និងរដ្ឋមន្ត្រី​ការ​បរទេសនៃសាធារណរដ្ឋឆែក អូទ្រីស អាល្លឺម៉ង់ ប៉ូឡូញ ស្លូវេនី លីទុយអានី និងស៊ីប លោករដ្ឋមន្ត្រី ឡេ ហយ ទ្រុង បានស្នើឱ្យ EU ឆាប់​ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ; ដកកាតលឿង​ IUU ចំពោះជលផលវៀតណាម និងដកវៀតណាមចេញពី «បញ្ជីប្រទេសមិនសហការលើការយកពន្ធ»​ ឲ្យ​បាន​ឆាប់ៗ៕​