VOV WorldVOV World
រុស្ស៊ីត្រៀមខ្លួនជាស្រេចចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយអាមេរិកស្តីពី បញ្ហានៅស៊ីរីឡើងវិញ
29/09/2016 08:39
(VOVworld) – នាថ្ងៃទី ២៨ កញ្ញា ក្រសូងការពារជាតិរុស្ស៊ី បានប្រកាសថា៖ ម៉ូស្គូត្រៀមខ្លួនជាស្រេចជាមួយអាមេ រិកស្តីពីបញ្ហានៅស៊ីរី​ ហើយនឹងបញ្ជូន អ្នកជំនាញការទៅ កាន់ទីក្រុង Geneva (ស្វីស) យ៉ាងឆាប់ៗដើម្បីដំណើរកិច្ច ប្រជុំ ជាមួយសមភាគីអាមេរិក។
រុស្ស៊ីត្រៀមខ្លួនជាស្រេចចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយអាមេរិកស្តីពី បញ្ហានៅស៊ីរីឡើងវិញ
រុស្ស៊ីត្រៀមខ្លួនជាស្រេចចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយអាមេរិកស្តីពី បញ្ហានៅស៊ីរីឡើងវិញ (VNA) (VOVworld) – នាថ្ងៃទី ២៨ កញ្ញា ក្រសូងការពារជាតិរុស្ស៊ីបានប្រកាសថា៖ ម៉ូស្គូត្រៀមខ្លួនជាស្រេចជាមួយអាមេរិកស្តីពីបញ្ហានៅស៊ីរី​ ហើយនឹងបញ្ជូន អ្នកជំនាញការទៅកាន់ទីក្រុង Geneva (ស្វីស) យ៉ាងឆាប់ៗដើម្បីដំណើរកិច្ច ប្រជុំ ជាមួយសមភាគីអាមេរិក។ ថ្លែងមតិនៅសន្និសីទកាសែតមួយនៅទី ក្រុងម៉ូស្គូ រុស្ស៊ី ឧត្តមសេនីយ៍ទោស Viktor Poznikhir បានឲ្យដឹងថា៖ ការផ្តើម ឡើងពោលខាង លើគឺជាលទ្ធផលនៃការចរចារតាមទូរស័ព្ទនាថ្ងៃដដែល រវាងរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ។ លោក Poznikhir​ ក៏បានឲ្យដឹង ថា​៖ ស្ថានភាពនៅស៊ីរីកំពុង អាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ តាមលោក  Poznikhir ថា៖ បណ្ដាក្រុមប្រឆាំង នៅប្រទេសមជ្ឈឹមបូព៌ារនេះកំពុងឆ្លៀត យកឱកាសដែលបទឈប់បាញ់ ៧ ថ្ងៃ ដើម្បីបំពេញបន្ថែមអាវុធ ប្រមូលផ្តុំ ឡើងវិញកំលាំង ហើយដំណើរការវាយប្រហារ ទន្ទ្រានកាន់កាប់ទីកន្លែងថ្មី។ រុស្ស៊ីទទួលបានព័ត៌មានថា៖ បណ្ដាក្រុមភេរវកម្មនៅ ស៊ីរីកំពុងត្រៀមរៀប ចំការវាយ​ប្រហារដោយជាតិគីមីពូលតម្រង់ទៅលើទាហាន រដ្ឋាភិបាលស៊ីរី និងទីប្រជុំជនប៉ែកខាងកើតទីក្រុង Aleppo។ ប៉ុន្តែ សកម្មភាពដឹក ជញ្ជូនទំនិញមនុស្សធម៌ទៅកាន់ទីប្រជុំជនកំពុងរងឥទ្ធិពលដ៏ធ្ងន់ធ្ងន់ បំផុត។ មុន នោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  John Kerry បាន ប្រកាសថា៖ វ៉ាស៊ីនតោន នឹងបញ្ឈប់សហប្រតិបត្តិការជាមួយរុស្ស៊ី ប្រសិន បើ ម៉ូស្គូនិងរដ្ឋាភិបាលស៊ីរីមិន បញ្ឈប់ការវាយប្រហារទៅលើទីក្រុង យុទ្ធសាស្ត្រ Aleppo និងស្តារបទឈប់បាញ់ ឡើងវិញ៕