VOV WorldVOV World
រយៈពេល ២០ ឆ្នាំ ក្រោយពីរឿងភេរវកម្ម ១១ កញ្ញា ឆ្នាំ ២០០១៖ ប្រធានាធិបតីអាមេរិកលោក Joe Biden អំពាវនាវឱ្យប្រជាជនអាមេរិកសាមគ្គីគ្នា
11/09/2021 08:44
(VOVWORLD) - ក្នុងវីដេអូមួយដែលបានបង្ហោះនៅថ្ងៃទី ១០ ខែកញ្ញា មុនពិធីខួប ២០ ឆ្នាំ នៃរឿងភេរវកម្មថ្ងៃទី ១១ ខែកញ្ញានៅសហរដ្ឋអាមេរិកនោះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវដល់ប្រជាជនបង្ហាញពីសាមគ្គីភាព - ប្រការ ដែលលោកចាត់ទុកថាជា “កម្លាំងពលំធំបំផុត” របស់ប្រទេសនេះ។
រយៈពេល ២០  ឆ្នាំ ក្រោយពីរឿងភេរវកម្ម ១១ កញ្ញា ឆ្នាំ ២០០១៖ ប្រធានាធិបតីអាមេរិកលោក Joe Biden អំពាវនាវឱ្យប្រជាជនអាមេរិកសាមគ្គីគ្នា
ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ ttxvn) នៅថ្ងៃទី ១១ ខែកញ្ញា ប្រធានាធិបទី លោក Joe Biden និងលោកជំទាវទីមួយ Jill Biden បានអញ្ជើញទៅទស្សនាគោលដៅចំនួន ៣ ដែលរងការវាយប្រហារនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ រួមមាន ទីក្រុងញូវយ៉ក មន្ទីរបញ្ចកោណ និងវាលមួយនៅរដ្ឋ Pennsylvania។ សូមបញ្ជាក់ដែរថា នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ពិភពលោកទាំងមូលត្រូវបានរង្គោះរង្គើនៅពេលដែលភេរវករអាល់កៃដាចំនួន ១៩ នាក់បានប្លន់យន្តហោះដឹកអ្នកដំណើរចំនួន ៤ គ្រឿង ហើយបានវាយប្រហារលើគោលដៅជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិក។ ការវាយប្រហារទាំងនេះបានធ្វើឲ្យមនុស្សចំនួន ២ ៩៧៦ នាក់ត្រូវស្លាប់ និងមនុស្សជាង ៦ ០០០ នាក់ទៀតរងរបួស។ ការខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោចណាស់គឺប្រមាណ ១០ ពាន់លានដុល្លារអាមេរិក ព្រមទាំងធ្វើឲ្យមានការខាតបង់នានាសរុប ៣ លានលានដុល្លារអាមេរិក។ សោកនាដកម្មថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ក៏បានបន្សល់ទុកនូវផលវិបាកអំពីសុខភាព និងស្នាមរបួសផ្លូវចិត្តរាំរ៉ៃ ជាពិសេសចំពោះប្រជាជនទីក្រុងញូវយ៉កផងដែរ៕