VOV WorldVOV World
រយៈពេល ៣៦ ម៉ោងកន្លងមក វៀតណាមគ្មានអ្នកឆ្លងថ្មីកូវីដ ១៩ ឡើយ
31/08/2020 05:20
(VOVWORLD) - ចាប់ពីម៉ោង ១៨ ថ្ងៃទី ២៩ ខែសីហា ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ៣១ ខែសីហា ដែលមានន័យថា ៣៦ ម៉ោងកន្លងមកនេះ ប្រទេសវៀតណាមគ្មានអ្នកឆ្លងថ្មីជំងឺរាតត្បាតកូវីដ ១៩ ទៀតទេ។
រហូតមកដល់ពេលនេះ ចំនួនអ្នកជំងឺកូវីដ ១៩ នៅតែមានចំនួន ១០៤០ ករណី ដែលក្នុងនោះ ចំនួន ៦៩០ ឆ្លងជំងឺក្នុងប្រទេស ហើយករណីឆ្លងនៅសេសសល់គឺជាករណីមកពីបរទេស។ អ្នកជំងឺកូវីដ ១៩ ចំនួន ៦៩៥ នាក់បានជាសះស្បើយ ហើយចំនួនអ្នកស្លាប់គឺចំនួន ៣២ នាក់៕