VOV WorldVOV World
សាធារណៈមតិកូរ៉េខាងត្បូងវាយតំលៃខ្ពស់ចំពោះបទសន្ទរកថា​ របស់នាយករដ្ឋមន្ត្រីវៀតណាម
05/10/2013 08:54
(VOV) - វៀតណាមនិយាយដោយឡែកនិង​ប្រទេស ផ្សេងៗក្នុងតំបន់ អាស៊ីអាគ្នេយ៍ និយាយរួមសុទ្ធតែ​ បានឆ្លងកាត់រាល់​ការលំបាកសាកល្បង ក្នុង សង្គ្រាម ដើម្បីដណ្ដើមឯករាជ្យ រួមជាមួយភាពក្រីក្រ។
សាធារណៈមតិកូរ៉េខាងត្បូងវាយតំលៃខ្ពស់ចំពោះបទសន្ទរកថា​ របស់នាយករដ្ឋមន្ត្រីវៀតណាម
នាយករដ្ឋមន្ត្រី Nguyen Tan Dung (TTXVN)           (VOV)_ឆ្លើយសម្ភាសន៍ មជ្ឈដ្ឋានអ្នកយកព័ត៍មាន ​សាស្ត្រាចារ្យ ​វិទ្យាសាស្ត្រ​  សង្គមកិច្ច Kim Young Soon នៃមហាវិទ្យាល័យ Inha Incheon កូរ៉េខាងត្បូង ជាអ្នក បានស្រាវជ្រាវអំពីវៀតណាម និងវប្បធម៌វៀតណាម ក្នុង​រយះពេលវែងហើយ  បានអះអាងថា÷វៀតណាមនិយាយដោយឡែកនិង​ប្រទេសផ្សេងៗក្នុងតំបន់  អាស៊ីអាគ្នេយ៍ និយាយរួមសុទ្ធតែ​បានឆ្លងកាត់រាល់​ការលំបាកសាកល្បង ក្នុង សង្គ្រាម ដើម្បីដណ្ដើមឯករាជ្យ រួមជាមួយភាពក្រីក្រ។ ដូច្នេះ ខ្ញុំបានឃើញនូវ សុឆ័ន្ទះ  និងស្មារតីជាតិ វៀតណាមបានបង្ហាញច្បាស់លាស់ ក្នុង បទសន្ទរកថា របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅក្នុងមហាសន្និបាត អង្គ ការសហប្រជាជាតិ លើកទី៦៨ ​ក្នុងរយះ​ពេល​កន្លងទៅ។ អាចនិយាយបាន ថា÷​ចំណុចស្នូលនៃបទសន្ទរកថានេះគឺ សារអំពី​ខឿនសន្តិភាពសំរាប់ទ្វីបអាស៊ី  និងសន្តិភាពសំរាប់ ពិភពលោក ដោយសេចក្ដីអំពាវនាវ អោយបណ្ដាប្រទេសមិន បោះបង់ចោល បានបំភ្លេចមនុស្សលោក ត្រូវជឿជាក់គ្នាទៅវិញទៅមក និងរួម គ្នាកសាងសន្តិភាព។           ទន្ទឹមនឹងនោះ កាសែត÷សេដ្ឋកិច្ចបៃតង់ ដែលបានចុះផ្សាយថ្ងៃទី ៥​ តុលា  ក៏បានមានបទវិភាគអំពីបទសន្ទរកថានេះរបស់ នាយករដ្ឋមន្ត្រី Nguyen Tan Dung នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ​លើកទី៦៨ នេះផងដែរ៕