សាធារណៈមតិនៅអូស្ត្រាលីវាយតំលៃសកម្មលើពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២របស់វៀតណាម។
19/09/2013 08:10
Vovworld-ការដែលវៀតណាមជាលើកដំបូងយកមតិអំពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាការបោះជំហានសកម្ម។

សាស្ត្រាចារ្ស Carlyle Thayer នៅវិទ្យាស្ថានការពារជាតិអូស្ត្រាលី (baomoi.com) Vovworld-សាធារណៈមតិអូស្ត្រាលីបានវាយតំលៃខ្ពស់ការដែលវៀតណាម យកមតិរួមចំណែករបស់ប្រជាជន ចំពោះពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ទន្ទឹមនឹងនោះចាត់ទុកសេចក្តីពង្រាងនេះមានចំណុចសកម្មជាច្រើនត្រូវ បានបន្តពង្រីក។ តាមលោក Tran Ba Phuc ប្រធានសមាគមអាជីវករវៀតណាមនៅអូស្ត្រាលីបានអះអាងថាការដែលវៀតណាមយកមតិរួមចំណែករបស់ប្រជាជន ចំពោះពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បានបង្ហាញសិទ្ធិរបស់ប្រជាជនត្រូវបានគោរពនិងវៀតណាមជាប្រទេសប្រជាធិបតេយ្យមួយ។ រីឯសាស្ត្រាចារ្ស Carlyle Thayer នៅវិទ្យាស្ថានការពារជាតិអូស្ត្រាលីបានវាយតំលៃថា ការដែលវៀតណាមជាលើកដំបូងយកមតិអំពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាការ បោះជំហានសកម្ម។ សាស្ត្រាចារ្ស Carlyle Thayer បានចាត់ទុកថា មានចំណុច សកម្មជាច្រើនក្នុងពង្រាងពោលខាងលើ ជាគំរូគឺការដែលវៀតណាមបង្ហាញការ ទទួលខុសត្រូវចំពោះសន្តិភាពអន្តរជាតិក្នុងពេលសំរេចចិត្តចូលរួមសកម្មភាព រក្សាសន្តិភាពគ្មានយោធារបស់អង្គការសហប្រជាជាតិ។ សាស្ត្រាចារ្ស Carlyle Thayer បានសម្ដែងការជឿជាក់ថាសេចក្តីពង្រាងធ្វើវិសោធនកម្មឆ្នាំ១៩៩២របស់ វៀតណាមនឹងទទួលបានការស្រុះចិត្តគំនិតរបស់ប្រជាជាតិទាំងមូល៕
Related





