VOV WorldVOV World
សាធារណៈមតិអន្តរជាតិបរិហារទោសអំពើររបស់ចិន
18/05/2014 09:13
Vovworld-នាព្រឹកថ្ងៃទី១៧ឧសភា និស្សិតសិស្សានុស្សិសនិងជនវៀត​ណាមនៅបែលហ្ស៊ីកជាង៣រយនាក់បានធ្វើបាតុកម្មនៅចំពោះមុខស្ថានទូតចិនប្រចាំនៅទីក្រុង Brussels
សាធារណៈមតិអន្តរជាតិបរិហារទោសអំពើររបស់ចិន
ជនវៀតណាមនៅបែលហ្ស៊ីកជាង៣រយនាក់បានធ្វើបាតុកម្មនៅចំពោះមុខស្ថានទូតចិន (vietnamplus.vn)         Vovworld-នាព្រឹកថ្ងៃទី១៧ឧសភា និស្សិតសិស្សានុស្សិសនិងជនវៀត​ណាម នៅបែលហ្ស៊ីកជាង៣រយនាក់បានធ្វើបាតុកម្មនៅចំពោះមុខស្ថានទូតចិនប្រចាំនៅ ទីក្រុង Brussels ដើម្បីប្រឆាំងជំទាស់ការដែលប៉េកាំងបញ្ជូនស្ថានីយ៍ខួង Haiyang shiyou 981 ខុសច្បាប់នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខ ដំបន់ខ្ពង់រាបបាត​សមុទ្រ​របស់ វៀតណាម។ តាងនាមឲ្យសហគមន៍ជនបែលហ្ស៊ីកនិយាយភាសា​បារាំងកុងត៏ លោក Baudouimd de Crombrugghe បានសង្កត់ធ្ងន់ថា ការដែលចិន​បញ្ជូនស្ថានីយ៍ ខួង Haiyangshiyou 981 ទៅកាន់ដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់​រាប​បាតសមុទ្រ របស់វៀតណាមនិងនាវាចិនវាយប្រហារទៅលើនាវាប៉ូលីស​សមុទ្រវៀតណាមជា អំពើររំលោភដ៏ធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពនិងសិទ្ធិ​យុត្តាធិការរបស់វៀតណាម រំលោភទៅលើសេចក្តីថ្លែងការស្ដីពីការប្រតិបត្តិ​សំរាប់​ភាគីនានានៅសមុទ្រខាង កើត (DOC) និងកិច្ចព្រមព្រៀងទាក់ទិននានា​រវាង​ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។         ក្នុងពេលនោះលោក Huynh Cong My ប្រធានសមាគមជនវៀតណាមនៅ​ បែលហ្ស៊ីក​បានឲ្យដឹងថា សមាគមជនវៀតណាមនៅបែលហ្ស៊ីកនឹងបន្តរៀបចំ​មីទ្ទីងនៅចំពោះមុខទីស្ដីការក្រុមប្រឹក្សាអឺរ៉ុប រួមជាមួយសមាគមមិត្តភាពវៀត​ណាមនៅប្រទេសមួយចំនួនរៀបចំការដង្ហែក្បួនធំៗសំដៅអំពាវនាវសហគមន៍​អន្តរជាតិឡើងសម្លេងគាំទ្រវៀតណាម។         នៅស្វីស លោកស្រី Anjuska Weil អតីតសមាជិការគណៈប្រធានគណៈ​បក្ស​ពលកម្មស្វីសបានអះអាងថា​រាល់សេចក្តីប្រកាសរបស់ចិនអំពី​អធិបតេយ្យ​ភាព នៅសមុទ្រខាងកើតដើរបញ្ច្រាស់ទាំងស្រុងនឹងច្បាប់អន្តរជាតិ។ សហគមន៍​អន្តរជាតិត្រូវឡើងសម្លេងសំណូមពរចិនបញ្ឈប់ភ្លាមអំពើរមិនស្របច្បាប់របស់ គេចំពោះប្រទេសជិតខាងនានា សហប្រតិបត្តិការដើម្បីសន្តិភាពនិងស្ថិរភាព​នៅ​ សមុទ្រខាងកើត។         នៅអ៊ីតាលី​បណ្ដាព្រឹទ្ធសមាជិកនៃប្រទេសនេះបានចេញសេចក្តីថ្លែងការ​ អះអាងថា ដើម្បីដោះស្រាយភាពតានតឹងនៅសមុទ្រខាងកើត ត្រូវជំរុញភាគី​ទាក់ទិននានាដោះស្រាយដោយសន្តិវិធីសហប្រតិបត្តិការសមស្របនឹងច្បាប់​អន្តរជាតិពិសេសគឺអនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕