សាធារណៈមតិថៃអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong។
28/06/2013 10:45
VOV-នាថ្ងៃទី២៨មិថុនាសារព័ត៌មានថៃបានបន្តជូនដំណឹងអត្ថបទសរសេរអត្ថាធិបាយវាយតំលៃអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅថៃរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong។

សាធារណៈមតិថៃអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស Nguyen Phu Trong។ (vov.vn) VOV-នាថ្ងៃទី២៨មិថុនាសារព័ត៌មានថៃបានបន្តជូនដំណឹងអត្ថបទសរសេរ អត្ថាធិបាយវាយតំលៃអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅថៃរបស់អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong។ កាសែតសរសេរនិងកាសែត អេលិចត្រូនិករបស់ថៃបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់អគ្គលេខា Nguyen Phu Trong ទទួលបានជោគជ័យដ៏ល្អប្រសើរ។ ជាពិសេស ការដែលថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ វៀតណាម-ថៃបានចេញសេចក្តីថ្លែងការណ៍រួមលើកកំរិតទំនាក់ ទំនងទ្វេភាគីឡើងដៃគូយុទ្ធសាស្ត្រទទួលបានការគាំទ្រសកម្មរបស់មជ្ឈដ្ឋានអ្នក នយោបាយ សាធារណៈមតិសង្គមនិងមណ្ឌលអង្គភាពអាជីវកម្មថៃ។ កាសែត ប្រជាជាតិ ជាភាសាអង់គ្លេស៍របស់ថៃបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ អគ្គលេខា Nguyen Phu Trong បានបង្កើតដំណាក់កាលដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងថៃរួមចំណែកជំរុញបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។ ក្នុងពេលនោះ ថ្នាក់ដឹកនាំក្រុមប្រឹក្សាអាជីវកម្មថៃ-វៀតណាមបាន ឲ្យដឹងថា ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខា Nguyen Phu Trong បានបង្ក ឱកាសសំរាប់ក្រុមប្រឹក្សាអាជីវកម្មថៃ-វៀតណាមនិងក្រុមប្រឹក្សាអាជីវកម្មវៀតណាម-ថៃរៀបចំកិច្ចប្រជុំជាលើកដំបូងដើម្បីពិភាគ្សាអំពីបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគពាណិជ្ជកម្ម៕
Related






