សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបន្តបាញ់បង្ហោះគាំជ្រួចរយៈខ្លី។
20/05/2013 08:46
VOV-សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី១៩ឧសភាបន្តបាញ់បង្ហោះបន្ថែមគាំជ្រួចរយៈ ខ្លីនាំផ្លូវមួយទៀតលើដំបន់សមុទ្រជប៉ុន។

សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី១៩ឧសភាបន្តបាញ់បង្ហោះបន្ថែមគាំជ្រួចរយៈខ្លីនាំផ្លូវមួយទៀត (vov.vn) VOV-សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី១៩ឧសភា បន្តបាញ់បង្ហោះបន្ថែមគាំជ្រួចរយៈខ្លីនាំផ្លូវមួយទៀតលើដំបន់សមុទ្រជប៉ុន។ ករណីបាញ់បង្ហោះត្រូវបានអនុវត្តក្រោយរយៈពេល១ថ្ងៃដែលព្យុងយ៉ាងបាន ដំណើរការករណីបាញ់បង្ហោះចំនួន៣ទៀតប្រហាក់ប្រហែលគ្នា។ កងទ័ពកូរ៉េខាងត្បូងនិងអាមេរិកសុទ្ធតែត្រូវបានប្រកាសអាសន្នខ្ពស់ចំពោះលទ្ធភាពសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអាចដំណើរការករណីបាញ់បង្ហោះសាកល្បងកាំជ្រួចរយៈមធ្យមមួយ។ ក្រសួងឯកភាពកូរ៉េខាងត្បូងបាន ចេញសេចក្តីប្រកាសរិះគន់ថានេះជាសកម្មភាពបង្ករឿងហេតុ គំរាមកំហែង ទៅលើសន្តិសុខដំបន់និងសំណូមពរព្យុងយ៉ាងត្រូវបញ្ឈប់ភ្លាមមួយរំពេក បណ្ដាសកម្មភាពប្រហាក់ប្រហែល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បានដាស់តឿនព្យុងយ៉ាងអត់ធ្មត់ជៀសវាងសកម្មភាព ប្រហាក់ប្រហែល។ លោក Ban Ki Moon បានសង្កត់ធ្ងន់ថាដល់ពេលដែល ព្យុងយ៉ាងត្រូវត្រឡប់ចូលមកតុចរចារ៦ភាគីឡើងវិញស្ដីពីគ្មាននុយគ្លេអ៊ែ លើឧបទ្វិបកូរ៉េដើម្បីបន្ធូស្រាលភាពតានតឹង៕
Related






