សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាលបន្តធ្លាក់ក្នុងស្ថានភាពអស្ថិរភាព
12/01/2014 08:43
(VOVworld) – អតីតប្រធានាធិបតីបណ្តោះអាសន្ននៃ សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល លោក Michel Djotodia បានទៅកាន់ប្រទេស Benin បន្ទាប់ពីការលា លែងពីដំណែង។

អតីតប្រធានាធិបតីបណ្តោះអាសន្ននៃសាធារណៈរដ្ឋអាហ្វ្រិក កណ្ដាល លោក Michel Djotodia (Image: tno.vn) (VOVworld) – អតីតប្រធានាធិបតីបណ្តោះអាសន្ននៃសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល លោក Michel Djotodia បានទៅកាន់ប្រទេស Benin បន្ទាប់ពីការលា លែងពីដំណែង ដោយសារលោកមិនអាចទប់ស្កាត់ស្ថានភាពអំពើហឹង្សារវាងភាគីនានាដ៏បង្ហូឈាម នៅប្រទេសនេះ។ រដ្ឋមន្ត្រីការបរទេស Benin បានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេស នេះបានយលព្រមសំណូមពររបស់បណ្ដាប្រទេសជាសមាជិកនៃសហភាពសេដ្ឋកិច្ច ប្រទេសនៅអាហ្វ្រិកកពាក់កណ្ដាល (ECCAS) អំពីការអនុញ្ញាត្តលោក Djotodia ទៅ កាន់នៅ Benin។ មុននោះ នាថ្ងៃទី ១០ មករា លោក Djotodia និងនាយករដ្ឋមន្ត្រីសាធារ ណៈរដ្ឋអាហ្វ្រិកកណ្ដាល លោក Nicolas Tiengaye បានប្រកាសលាលែងពីដំណែងនៅ សន្និសីទពិសេសអំពី សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល របស់ ECCAS ដែលបានប្រព្រឹត្ត ទៅនៅសាធា រណៈរដ្ឋ Chad ។ គោលដៅនៃការចរចារនេះគឺសំដៅបង្កើតរដ្ឋាភិបាលថ្មី សំរាប់ ប្រទេសនេះ។ រដ្ឋសភាបណ្តោះអសន្នរបស់សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាលនឹង ដំណើរសម័យប្រជុំជាបន្ទាន់នាថ្ងៃទី ១៣ មករា៕
Related
More




