សាធារណៈរដ្ឋអៀរឡង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន
16/04/2015 08:43
(VOVworld) – តាមសេចក្តីប្រកាសនៃលេខាធិការដ្ឋាន សមាគមបណ្ដាប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) បាន ឲ្យដឹងថា៖ នាថ្ងៃទី ១៥ មេសា លោក Kyle O’Sullivan ឯកអគ្គ រដ្ឋទូតថ្មីនៃសាធារណៈរដ្ឋអៀរឡង់ប្រចាំនៅអាស៊ានបាន ជូនសារតាំងឡើងអគ្គលេខាធិការអាស៊ាន លោក Le Luong Minh។

សាធារណៈរដ្ឋអៀរឡង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន (Image: VNA) (VOVworld) – តាមសេចក្តីប្រកាសនៃលេខាធិការដ្ឋានសមាគមបណ្ដាប្រជាជាតិ អាស៊ី អាគ្នេយ៍ (អាស៊ាន) បានឲ្យដឹងថា៖ នាថ្ងៃទី ១៥ មេសា លោក Kyle O’Sullivan ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋអៀរឡង់ប្រចាំនៅអាស៊ានបានជូនសារតាំងឡើង អគ្គលេខាធិការអាស៊ាន លោក Le Luong Minh។ ក្នុងពិធីនេះ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានអបអរសាទរការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអៀរឡង់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតនិងមានគោលបំណងបង្កើនទំនាក់ ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន។ អគ្គលេខាធិការអាស៊ានក៏បានលើកទឹកចិត្តឯក អគ្គរដ្ឋទូតអៀរឡង់ លោក O’Sullivan អនុវត្តបណ្ដាសកម្មភាពសហប្រតិបត្តិការជាក់ ស្តែងរវាងអាស៊ាននិងអៀរឡង់សំដៅនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំង ២។ លោក ឯកអគ្គរដ្ឋទូតអៀរឡង់បានអះអាងថា៖ អៀរឡង់ជានិច្ចកាលគាំទ្រអាស៊ានក្នុង ការអភិវឌ្ឍន៍សហប្រតិបត្តិការនិងសមាហរណកម្មក្នុងតំបន់ក៏ដូចជាការខំប្រឹងប្រែង កសាងសហគមន៍អាស៊ានផងដែរ ៕
Related





