សាធារណះមតិអន្តរជាតិថ្កោលទោសការវាយប្រហារដោយគ្រាប់បែកនៅលីបង់
20/10/2012 08:44
(VOV) - សាធារណះមតិ អន្តរជាតិបានថ្កោលទោស ការវាយប្រហារដោយគ្រាប់បែក នៅទីក្រុង Beirus របស់លីបង់នាថ្ងៃទី ១៩ តុលា ដែលធ្វើអោយមនុស្ស យ៉ាងហោចណាស់ចំនួន៨នាក់ត្រូវស្លាប់និងជិត ១០០នាក់ត្រូវរងរបួស។

(VOV) - សាធារណះមតិ អន្តរជាតិ បានថ្កោលទោសការវាយប្រហារដោយគ្រាប់បែក នៅទីក្រុង Beirus របស់លីបង់នាថ្ងៃទី ១៩តុលា ដែលធ្វើអោយមនុស្សយ៉ាងហោ ចណាស់ចំនួន ៨នាក់ត្រូវស្លាប់ និងជិត១០០នាក់ត្រូវរងរបួស។ ក្នុងសេចក្ដីប្រកាស មួយ ក្រុមប្រឹក្សារ សន្តិសុខអង្គការសហប្រជាជាតិរួមមានប្រទេសជាសមាជិកចំនួន ១៥ បានហៅការវាយប្រហារនេះគឺ៖សកម្មភាពដ៏ឃោឃៅជាទីបំផុត និងដាស់តឿន ប្រជាជន លីបង់រក្សារចំណងសាមគ្គីភាពជាតិដើម្បីប្រឆាំងនឹងរាល់ឧបាយកលបំផ្លាញ់ របស់កម្លាំងអមិត្តនានា សំដៅបង្កអស្ថិរភាពក្នុងប្រទេសប្រកបដោយប្រសិទ្ធភាព។ អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក Victoria Nuland បានថ្កោលទោសការវាយ ប្រហារដោយគ្រាប់បែកនេះ គឺជាសកម្មភាពភេរវកម្ម។ រីឯ ប្រធានាធិបតីបារាំង Francois Hollande បានដាស់តឿនមន្ត្រី លីបង់ គ្រប់រូបការពារប្រទេសជាតិ ចំពោះរាល់ឧបាយកលបង្កភាពច្របូកច្របល់៕ Image: Internet
Related






