VOV WorldVOV World
សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបញ្ឈប់ការសាកនុយក្លេអែរ
01/03/2012 11:01
សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​ជូន ដំណឹងកាលពីថ្ងៃទី​២៩​ខែ​កុម្ភះថា៖ ខ្លួនយល់ព្រមបញ្ឈប់ ជាបណ្តោះអាសន្នបណ្តាការសាកពិសោធនុយក្លេអែរ​
សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបញ្ឈប់ការសាកនុយក្លេអែរ
​សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េយល់ព្រមបញ្ឈប់ការសាកនុយក្លេអែរ (រូបថត៖Internet) សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​ជូនដំណឹងកាលពីថ្ងៃទី​២៩​ខែ​កុម្ភះថា៖ ខ្លួនយល់ព្រមបញ្ឈប់ជាបណ្តោះអាសន្នបណ្តាការសាកពិសោធនុយក្លេអែរ​ ការបាញ់ បង្ហោះកាំជ្រួចចំងាយឆ្ងាយនឹងសកម្មភាពចម្រាញ់សារធាតុ​ Uraniនៅមូលដ្ឋាន Yongbyon ។ក្រុងព្យុងយ៉ាងក៏អនុញ្ញាតិឲ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)  ឃ្លាំមើលការ ចម្រាញ់សារធាតុ​​Urani ក្នុងរយះពេលប្រព្រិត្តទៅបណ្តាការចរចារមាន ចរិតស្ថាបនា។នេះជាចំណែក១នៃកិច្ចព្រមព្រៀងដែលទទួលបានក្នុងការចរចារអាមេរិក-សាធារណះរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េលើកទី​៣ គិតតាំងពីឆ្នាំ​២០១១​មក​ដែលប្រព្រិត្តិទៅនៅ ទីក្រុងប៉េកាំង(ចិន)ក្នុងសប្តាហ៏មុន។អ្នកនាំពាក្យវិមានសរVictoria Nuland ឲ្យដឹងថា៖អាមេរិកអបអរសារទរចំពោះសេចក្តីសំរេចនេះរបស់សាធារណះរដ្ឋ ប្រជាធិបតេយ្យប្រជា មានិតកូរ៉េ​ហើយនឹងជំរុញផែនការបញ្ជូនស្បៀងអារហារចំនួន​២៤០,០០០​តោណទៅដល់ ប្រទេសនេះ។អគ្គលេខាធិការអង្គការសហប្រជាជាតិ Bankimoonក៏សង្ឃឹមថា៖ទាំងអាមេរិក នឹងសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបន្តជំរុញខ្លាំងរាល់ការខំប្រឹងប្រែងសន្ទ នាដើម្បីដោះស្រាយបណ្តាការខ្វែងគំនិតដោយ សន្តិវិធី។រដ្ឋមន្រ្ទីការបរទេសជប៉ុនKoichiro​វាយតំលៃថា៖នេះជាជំហានសំខាន់១។ ក្នុងពេលនោះអគ្គនាយកIAEA)   Yukiya Amano​ និយាយថា៖IAEA​ត្រៀមខ្លួនជាស្រេច​វិលត្រឡប់មកមូលដ្ឋាននុយក្លេអែរYongbyon ដើម្បីឃ្លាំមើលការបញ្ឈប់សកម្មភាពនុយក្លេអែរ៕