សាធារណមតិលើសកលលោកស្ងើចសរសើរទេពកោលសល្យនិងសីលធម៌ នាយឧត្តមសេនីយ៍ Vo Nguyen Giap។
06/10/2013 08:36
មធ្យោបាយឃោសនាមហាជននានានៅលើសលលោកទាំងមូលបាន បានចុះផ្សាយដំណឹងនេះក៍ដូចជាព័ត៌មានអត្ថបទនិងរូបថតស្តីពីជីប្រវត្តិនិងបុព្វហរតុរបស់ នាយ ឧត្តមសេនីយ៍។

នាយឧត្តមសេនីយ៍ Vo NguyenGiap(រូបថតVNA) Vovworld-ក្រោយពី មានដំណឹងមរណភាពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giapនា ថ្ងៃទី៤តុលា មធ្យោបាយឃោសនាមហាជននានានៅលើសលលោកទាំងមូលបាន បានចុះផ្សាយដំណឹងនេះក៍ដូចជាព័ត៌មានអត្ថបទនិងរូបថតស្តីពីជីប្រវត្តនិងបុព្វហរតុរបស់ នាយឧត្តមសេនីយ៍។ ក្រោមចំណងជើងថា៖ នាយឧត្តមសេនីយ៍ទេពកោលសល្យVo Nguyen Giapទទួល មរណ ភាពទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិកបានចាត់ទុកនាយឧត្តមសេនីយ៍ជា បញ្ជាការ យោធាដ៍ឆ្នើម ជាវីរេជនជាតិនិងជា” Napoleonក្រហម១រូប “ដែលធ្វើឲ្យវៀតណាមឈ្នះសង្រ្គាមរបស់អាណនិគមបារាំង និងចក្រពត្តិអាមេរិក។ព្រឹទ្សមាជិក John McCain បាន សរសេរលើគេហទំព័ត៌បុគ្គលថា៖នាយឧត្តមសេនីយ៍ Vo Nguyen Giapបានលាលោកទៅ ហើយ។លោកជាអ្នកយុទ្ឋសាស្រ្តយោធា ១រូបដ៍ វ័យឆ្លាត។ការសែត “Financial Times “ របស់អង់ក្លេសបានប្រៀនាយឧត្តមសេនីយ៍ Vo NguyenGiapដូចជាអ្នកយោធា១រូបដ៍ឆ្នើម នៅសវត្សរ៍ទី២០។ កាសែត” Le Monde” របស់បារាំងក្នុងច្បាប់ចេញនាថ្ងៃទី៤តុលាបានចុះផ្សាយអត្ថបទ ដោយស្ងើចសរសសើរនាយឧត្តមសេនីយ៍ Vo Nguyen Giapដូចជាវីរជននៃខឿនឯករាជ្យ វៀតណាម។ទីភ្នាក់សារព័ត៌មានAFPរបស់បារាំងបានពិនិត្យថា៖ ឧត្តមសេនីយ៍ជាស្ថាបត្យ ករនៃជ័យជំនះរបស់វៀតណាមទៅលើកងទ័ពបារាំងនិងអាមេរិក។ឯកាសែត “ Le Parisien “វាយតំលៃ នាយឧត្តមសេនីយ៍ Vo Nguyen Giapជាអ្នកយុទ្ឋសាស្រ្តយោធាដ៍ឆ្នើម១រូបក្នុង ចំណោមអ្នកយុទ្ឋសាស្រ្តយោធាដ៍ឆ្នើមនៃប្រវត្តិសាស្រ្ត។ ក្នុងពេលជាមួយនោះនៅក្រុង La Habanaទំព័រអេលិចត្រូនិច Cubadebate និងទីភ្នាក់សារព័ត៌ មាន Prensa Latina និងស្ថានីយ៍ទូរទស្សន៍គុយបាបានជូន ដំណឹងមរណភាពរបស់ នាយ ឧត្តមសេនីយ៍ Vo Nguyen Giapនិងចុះផ្សាយរូបថតឯកសារស្តីពីជីវប្រវត្តនិងបុព្វហេតុរបស់ “ រៀមច្បង “នៃកងទ័ពប្រជាជនវៀតណាម។នៅទ្វីបអាស៊ីកាសែត “ The Hindu”របស់ឥណ្ឌាក្នុងច្បាប់ចេញនាថ្ងៃទិ៥តុលាបានចុះឥផ្សាយលើទំព័រទី១នូវដំណឹងមរណភាព របស់ នាយឧត្តមសេនីយ៍ Vo Nguyen Giap។អត្ថបទកាសែតបានសរសេរថា៖នាយឧត្តម សេនីយ៍ Vo Nguyen Giapល្បីឈ្មោះដូចជាវីរជនជាតិបន្ទាប់ពីលោកប្រធានហូជីមិញ។ក្នុងពេលមួយនេះដែរការសែតនានារបស់ហុងកុងនិងតៃវ៉ាន់(ចិន)បានប្រៀនាយឧត្តមសេ នីយ៍ Vo Nguyen Giap” Napoleonក្រហម១រូប“និងជាឥស្សរិជនល្បីឈ្មោះបំផុតរបស់ វៀតណាម៕
Related





