VOV WorldVOV World
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតឡាវស្វែងរកជនរងគ្រោះដោយសារការធ្លាក់យន្តហោះ ATR
17/10/2013 11:57
(VOVworld)-នាថ្ងៃទី១៧តុលាបណ្តាបុគ្គលឹកជួយ សង្រ្គោះចាប់ផ្តើមការស្វែងរក ជនរងគ្រោះក្នុងការ ធ្លាក់យន្តហោះ ATR ដែលដឹកអ្នកដំណើរ៥០នាក់ ក្នុងនោះមានជនដើមកំណើតវៀតណាមចំនួន៣នាក់ ដោយជួបឧបត្តហេតុនៅទន្លេមេគង្គ​
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតឡាវស្វែងរកជនរងគ្រោះដោយសារការធ្លាក់យន្តហោះ ATR
(VOVworld)-នាថ្ងៃទី១៧តុលាបណ្តាបុគ្គលឹកជួយសង្រ្គោះចាប់ផ្តើមការស្វែងរកជន រងគ្រោះក្នុងការធ្លាក់យន្តហោះ ATR ដែលដឹកអ្នកដំណើរ៥០នាក់ ក្នុងនោះមានជន ដើមកំណើតវៀតណាមចំនួន៣នាក់ ដោយជួបឧបត្តហេតុនៅទន្លេមេគង្គ​។ ទីភ្នាក់ ងារសាព័ត៌មានឡាវKPLឲ្យដឹងថា អ្នកដំណើរប្រហែលស្លាប់ទាំងអស់។ ឡាវស្វែងរកជនរងគ្រោះដោយសារការធ្លាក់យន្តហោះ ATR (រូបថតៈphapluat.vn)         ទីតាំងកើតហេតុនេះមានចំងាយពីព្រលានយន្តហោះ Pakseខេត្តChampasak ៨គីឡូម៉ត្រ។ តាមសមត្ថកិច្ចឡាវថា លើយនហោះ Q301 ដែល ចេញដំណើរពីទី ក្រុងវៀងច័ន្ទ ឡាវនាថ្ងៃទី១៦តុលា ដែលមានអ្នកដំណើរជា​ពលរដ្ឋរបស់ប្រទេស និងតំបន់ដែនដីចំនួន១០ ក្នុងនោះមាន វៀតណាម​ ថៃ ឡាវ ម៉ាឡេស៊ីនិងប្រទេស មួយចំនួនទៀត។         ប្រធាននាយកដ្ឋានអាកាសចរណ៌នៅក្នុងប្រទេសឡាវ លោក Yakua Lopangkao និយាយថាគ្រោះថ្នាក់នេះកើតមានឡើងដោយសាអាកាសធាតុអា ក្រក់ និងរងផលប៉ះពាល់ដោយព្យុះNari ផងដែរ។ ក្រុមហ៊ុនអាកាសចរណ៌ឡាវ នាថ្ងៃតី១៧តុលា បានផ្ញើរសេចក្តីរំលែកទុក្ខទៅកាន់គ្រួសារជនរងគ្រោះ។         អគ្គកុងស៊ុលវៀតណាមប្រចាំនៅឡាវបានរួមផ្សំជាមួយសមាគមន៌ជនវៀត ណាមប្រចាំខេត្ត Champasak ទៅសាកសួរសុខទុក្ខគ្រួសារជនរងគ្រោវៀតណាម ដោយការធ្លាក់យន្តហោះនេះ។        ដោយទទួលដំណឹងថានាថ្ងៃទី១៦តុលាយន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអា កាស ចរណ៌ឡាវត្រូវរងគ្រោះថ្នាក់ក្នុងដំណើរពីរដ្ឋធានីវៀងច៏ន្ទទៅកាន់ Pakse ខេត្ត Champasak របស់ឡាវ នាថ្ងៃទី១៧តុលា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងនាយករដ្ឋមន្រ្តីលោក Nguyen Tan Dungនិងរដ្ឋមន្រ្តីការ បរទេស លោក Pham Binh Minh បានផ្ញើរសារទូ លេខរំលែកទុក្ខដល់ថ្នាក់ ដឹក នាំរបស់ឡាវ៕