សារព័ត៍មានឆែក៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបង្កើតកម្លាំងចលករជំរុញកិច្ចសហប្រតិបតិ្តការនាពេលអនាគត
20/04/2019 09:24
(VOVWORLD) - ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឆែករបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ ខែ មេសា កន្លងទៅ សារព័ត៌មានឆែកបានចុះផ្សាយយ៉ាងល្អិតល្អិនអំពីព្រឹត្តិ ការណ៍នេះ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីឆែកលោក Milos Zeman (រូបថត៖ VGP) គេហទំព័រនៃរដ្ឋសភាឆែក Parlamentnilisty.cz បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមនៅឆែក បន្តសរអោយឃើញនូវ ទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ហើយនឹងបង្កើតកម្លាំង ចលករជំរុញកិច្ចសហប្រតិបតិ្តការនាពេលអនាគត។ ក្នុងពេលជាមួយគ្នានោះ គេហទំព័រនៃគណៈបក្សកុម្មុយនិស្តឆែក Halonoviny.cz បានចាត់ទុកថា វៀតណាមជារូបសណ្ឋានអភិវឌ្ឍប្រកបដោយ ជោគជ័យ ហើយឋានៈអន្តរជាតិរបស់វៀតណាមក៏កាន់ តែកើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃផងដែរ។ ក្រោយរយៈពេល៤០ឆ្នាំចាប់តាំងពីការបញ្ចប់សង្គ្រាមមក វៀត ណាមកំពុងត្រូវបានអាមេរិកនិងអឺរ៉ុបនិងប្រទេសផ្សេងៗជាច្រើនទៀតលើពិភពលោក វាយតម្លៃថា ជារូបសណ្ឋានអភិវឌ្ឍប្រកបដោយជោគជ័យដោយសម្រេច បានសមិទ្ធផលដ៏ធំធេងនាពេលកន្លងទៅ។ ចំណែកឯគេហទំព័រ EuroZpravy.cz បានចុះផ្សាយថា នាយករដ្ឋមន្រ្តីឆែក លោក Andrej Babis គាំទ្រចំពោះការបើកជើងហោះហើរត្រង់រវាងទីក្រុង Praha និងទីក្រុងហាណូយ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម សំដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU (EVFTA) ផងដែរ។ ក្រៅពីនោះ សារព័ត៌មានឆែកសុទ្ធតែបានសង្កត់ធ្ងន់ថា នៅក្នុងជំនួបចរចារ វាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីឆែកលោក Andrej Babis បានអះអាងនូវការគាំទ្រចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA យ៉ាង ឆាប់ៗ ក៏ដូចជាការដែលវៀតណាមឈរឈ្មោះចូលកាន់តំណែងជាសមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១៕
Related






