VOV WorldVOV World
សារព័ត៍មានគុយបាជូនព័ត៍មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម
28/03/2014 10:46
​(VOV)_នាថ្ងៃទី ២៧ មិនា ​កាសែត “ Granma” ជាស្ថាប័នឃោសនារបស់បក្សកុម្មុយនីស្តគុយបា និងកាសែត “ juventud Rebelde” នៃសម្ព័ន្ធ​យុវជនកម្មុយនីស្តគុយបា សុទ្ធតែជូនដំណឹងលើទំព័រទី១អំពីជំនួបសន្ទនា​
សារព័ត៍មានគុយបាជូនព័ត៍មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម
នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung នៅគុយបា(TTXVN)           (VOV)_នាថ្ងៃទី ២៧ មិនា ​កាសែត “ Granma” ជាស្ថាប័នឃោសនារបស់បក្ស កុម្មុយ​នីស្តគុយបា និងកាសែត “ juventud Rebelde” នៃសម្ព័ន្ធ​យុវជនកម្មុយនីស្តគុយបា ​សុទ្ធតែជូនដំណឹងលើទំព័រទី១អំពីជំនួបសន្ទនា​ជិតស្និទ្ធរវាងអគ្គមគ្គុទេសគុយបា  លោក Fidel Castro និងនាយករដ្ឋ​មន្ត្រី​វៀតណាម លោក Nguyen Tan Dung។ ​​​​     កាសែតបានលើកច្បាស់ថា៖ ក្នុងជំនួបសន្ទនាប្រកបដោយកក់ក្តៅ ពោពេញទៅ ដោយមិត្តភាពនិងការយោគយល់គ្នានេះ ភាគីទាំងពីរបានបិភាក្សាអំពីទំនាក់​ទំនង ប្រវត្តិសាស្ត្ររវាងវៀតណាមនិងគុយបា ក៏ដូចជាបតពិសោធន៍របស់​ប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបញ្ហាមយយចំនួនទៀត។​ កាសែត “ Granma”  បានលៃទុកកន្លែងដ៏​សំខាន់ដើម្បីចុះផ្សាយជីវប្រវត្តិ​របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung និងព័ត៍មាន រូបថតស្ដីពីជំនួបធ្វើការរវាងអ្នកប្រមុខរដ្ឋាភិបាលវៀតណាម  ជាមួយអនុប្រធានទី១ ក្រុមប្រឹក្សាររដ្ឋ និងក្រុមប្រឹក្សាររដ្ឋមន្ត្រីគុយបា Miguel Dias  Canel និងជំនួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋសភាគុយបា​ Esteban Lazo Hernandez នៅរដ្ឋធានី La Habana។ រួមជាមួយគ្នានោះកាសែត “ juventud Rebelde”  បានចុះផ្សាយអត្ថប៍ស្ដីពី៖ គុយបានិង​វៀតណាម ត្រៀមខ្លួនជាស្រេច បង្កើនទំនាក់ ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ​និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យាផងដែរ។           នាថ្ងៃទី២៧ មិនា ស្ថានីយ៍ទូរទស្សន៍គុយបា និងទីភ្នាក់ងារសារព័ត៍មាន Prensa  Latina និងបណ្ដាញឃោសនាផ្សព្វផ្សាយ​នានារបស់គុយបា​បន្តជូនដំណឹងជាច្រើន អំពីដំណើរ​ទស្សនកិច្ចជាផ្លូវការនៅគុយបារបស់នាយករដ្ឋមន្ត្រីវៀតណាម​Nguyen Tan Dung ដែរ៕

More