សារព័ត៏មានអាល្លឺម៉ង់ជូនដំណឹងអំពីសិក្ខាសាលាអន្តរជាតិ ”Hoang Sa-Truong Sa៖ការពិតប្រវត្តិសាស្ត្រ”
10/07/2014 10:52
(VOVworld) - គេហទំព័រព័ត៏មាន Finanzen.net ជាច្រកទ្វា ព័ត៏មានហិរញ្ញវត្ថុរបស់អាល្លឺម៉ង់នាថ្ងៃទី៩ កក្កដា បាន ជូនដំណឹងស្ដីអំពីសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ ”Hoang Sa-Truong Sa៖ការពិតប្រវតិ្តសាស្រ្ត” ដែលទើប នឹងបានប្រព្រឹត្តទៅនៅទីក្រុង ដាណាំង ភាគកណ្ដាល វៀតណាម។

(VOVworld) - គេហទំព័រព័ត៏មាន Finanzen.net ជាច្រកទ្វាព័ត៏មានហិរញ្ញវត្ថុរបស់អាល្លឺម៉ង់ នាថ្ងៃទី៩ កក្កដា បានជូនដំណឹងស្ដីអំពីសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ”Hoang Sa-Truong Sa៖ការពិតប្រវតិ្តសាស្រ្ត” ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុង ដាណាំង ភាគកណ្ដាលវៀតណាម។ រូបថតស្ដីអំពីសិក្ខាសាលាអន្តរជាតិ ”Hoang Sa-Truong Sa៖ការពិតប្រវត្តិសាស្ត្រ” (ប្រភព៖TTXVN) គេហទំព័រនេះបានឲ្យដឹងថា អ្នកជំនាញ អក្នវិទ្យាសាស្រ្តនិងអ្នកកាសែតចំនួន១០០ នាក់មកពីប្រទេសជាច្រើនរួមជាមួយអ្នកវិទ្យាសាស្រ្តវៀតណាមនានាបានចូលរួម ពិភាក្សាអំពីបណ្ដាភស្តុតាងប្រវត្តិសាស្រ្ត ដែលអះអាងនូវអធិបតេយ្យភាពរបស់វៀត ណាមលើប្រជុំកោះ Hoang Sa និង Truong Sa។តាមអត្ថបទនេះថា ការដែលចិនដាក់ ស្ថានីយ៍ខួង Haiyang Shiyou ៩៨១នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាត សមុទ្ររបស់វៀតណាម គឺជាការរំលោភទៅលើកិច្ចព្រមព្រៀងស្ដីអំពីគោលការណ៍ ជាសារវ័ណ្ណបញ្ជាណែនាំដោះស្រាយបញ្ហាលើសមុទ្រ ដែលវៀតណាមនិងចិនបាន ចុះហត្ថលេខានាឆ្នាំ២០១១។នេះជាអំពើបង្ករឿងហេតុដោយខុសច្បាប់និងបង្កគ្រោះ ថ្នាក់ដល់សន្តិភាពលើសមុទ្រខាងកើត។អត្ថបទនេះបានដកស្រង់បទអន្តរាគមរបស់ អ្នកវិទ្យាសាស្ត្រអន្តរជាតិ ស្ដីពីបណ្ដាភស្តុតាងគតិយុត្ត ប្រវត្តិសាស្រ្ត សំដៅអះអាងនូវ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំង២នោះ និងចាត់ទុកថាវៀតណាម អាច ពឹងផ្អែកទៅលើអនុសញ្ញាអ.ស.ប ដើម្បីដោះស្រាយបញ្ហានាបច្ចុប្បន្ន៕
Related







