VOV WorldVOV World
សារព័ត៍មានអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម
04/01/2015 08:34
(VOV)_​កាសែតហិរញ្ញវត្ថុរបស់អាល្លឺម៉ង់ នាថ្ងៃទី២ មករា បានមាន​បទ​សរសេរ១ដោយសង្កត់ធ្ងន់ថា៖វៀតណាមនឹងឆ្ពោះទៅរូបសណ្ឋាន​កំណើនចីរភាពថ្មី ដោយផ្អែកទៅលើការជំរុញខ្លាំងការផ្លាស់ប្តូរថ្មីបច្ចេក​វិទ្យាខ្ពស់ និងខឿនសេដ្ឋកិច្ចបៃតង១ បញ្ញា។
សារព័ត៍មានអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម
​​​​​​​​​​​​​​​​​                              រូបថត អិនធឺណែត (VOV)_​កាសែតហិរញ្ញវត្ថុរបស់អាល្លឺម៉ង់ នាថ្ងៃទី២ មករា បានមាន​បទ​សរសេរ ១ដោយសង្កត់ធ្ងន់ថា៖វៀតណាមនឹងឆ្ពោះទៅរូបសណ្ឋាន​កំណើនចីរភាពថ្មី ដោយ ផ្អែកទៅលើការជំរុញខ្លាំងការផ្លាស់ប្តូរថ្មីបច្ចេក​វិទ្យាខ្ពស់ និងខឿនសេដ្ឋកិច្ចបៃតង១  បញ្ញា។កាសែតនេះបានដកស្រង់បណ្ដាតួរលេខថ្មីបំផុតរបស់វៀតណាម ដូចជា៖មាន កំណើនជិត៦%ក្នុងឆ្នាំ ២០១៤ ជាកំរិតខ្ពស់បំផុតក្នុងរយៈពេល៤ឆ្នាំកន្លងទៅ។ កំរិតអតិផរណាគឺ៤,០៩% ជាកំរិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងទៅ។ ក៏តាមកា សែតនេះថា៖​ឆ្នាំ២០១៤ វៀតណាម​បានបង្កើត​ការងារថ្មីសំរាប់ពលករចំនួនជាង១ លាននាក់ ហើយរក្សារបានកំរិត​បាត់អាជិព២,០៨%។           បទសរសេរនេះក៏វាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងធ្វើសមាហរណកម្មអន្ត រជាតិ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីធានាការអភិវឌ្ឍន៍សេដ្ឋកិច្ច​ចីរភាព ទាក់ទាញទុនវិនិ យោគពីបរទេសច្រើនជាង តាមនោះ វៀតណាម​ជិតសម្រេចការចរចារអំពីកិច្ចព្រម ព្រៀងពាណិជ្ជសកម្មសេរីអន្តរជាតិនានាជាមួយ និងអាមេរិក និងសម្ព័ន្ធភាពគយ  (រួមមានរុស្ស៊ី Belarus Kazakhstan )ផងដែរ៕