VOV WorldVOV World
សារព័ត៌មានបារាំងរិះគន់យ៉ាងខ្លាំងក្លារបស់ចិននៅសមុទ្រខាងកើត
25/06/2014 08:26
(VOVworld) – នាពេលថ្មីៗនេះ កាសែតធំៗជាច្រើនរបស់ បារាំងបន្តចុះផ្សាយ អត្ថបទសរសេរប្រឆាំងជំទាស់អំពើ ខុសឆ្គងរបស់ចិននៅសមុទ្រខាងកើតនិងការដែល ចិន ដាក់ស្ថានីខួង Haiyang Shiyou 981 ដោយខុសច្បាប់ក្នុង តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ របស់វៀតណាម ក៏ដូចជា សកម្មភាពបន្តដាក់ស្ថានីយ៍ខួង​ ថ្មីនៅសមុទ្រខាងកើតផងដែរ។
សារព័ត៌មានបារាំងរិះគន់យ៉ាងខ្លាំងក្លារបស់ចិននៅសមុទ្រខាងកើត
សារព័ត៌មានបារាំងរិះគន់យ៉ាងខ្លាំងក្លារបស់ចិននៅសមុទ្រខាងកើត (Image: Vietnam+) (VOVworld) – នាពេលថ្មីៗនេះ កាសែតធំៗជាច្រើនរបស់បារាំងបន្តចុះផ្សាយ អត្ថបទសរសេរប្រឆាំងជំទាស់អំពើខុសឆ្គងរបស់ចិននៅសមុទ្រខាងកើតនិង ការដែល ចិនដាក់ស្ថានីខួង  Haiyang Shiyou 981 ដោយខុសច្បាប់ក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ក៏ដូចជា សកម្មភាពបន្តដាក់ស្ថានីយ៍ខួង​ថ្មីនៅសមុទ្រខាងកើតផងដែរ។ នាថ្ងៃទី ២០ មិថុនា កាសែត  Le Figaro បានចុះផ្សាយ អត្ថបទសរសេរក្រោមចំណងជើង ថា៖ “ចិនបណ្តាលជំលោះខាងអធិបតេយ្យភាពអំពី កោះសមុទ្រជាមួយ វៀតណាម” បានសង្កត់ធ្ងន់ថា៖ ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់នៅសមុទ្រខាងកើតតគឺជាមូលហេតុដែលបណ្តាលឲ្យ មានការធ្វើបាតុកម្មប្រឆាំងជំទាស់ចិននៅវៀតណាម។ នាថ្ងៃដ៏ដែលក្នុង អត្ថបទ “ដើម្បីប្រេងឧស្ម័ន្ធ៖ ចិនចង់ដាក់ស្ថានីយ៍ខួងចំនួន ៤ ស្ថិតជិតនឹង បណ្ដាប្រជុំកោះជំលោះជាមួយហាណូយ” កាសែតមនុស្សធម៌ (L’Hummanite) បានអះអាងថា៖ អំពើ របស់ចិនកាន់តែបង្ហាញនូវមហិច្ឆតាខាងដែនដីនៅ តំបន់ដែនសមុទ្ររួមជាមួយប្រទេសជិតខាងនានា។ កាសែតក៏បានដកស្រង សេចក្តីថ្លែងការខុសឆ្គងនិងការសាកល្បងជាមួយសហគមន៍អន្តរជាតិរបស់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ផងដែរ។ ក្នុងពេលនោះ នាថ្ងៃទី ២៣ មិថុនា កាសែត “ពិភពលោក” (Le Monde) បានចុះ ផ្សាយ លើទំព័រទី ១ បទសរសេររបស់អ្នកយកព័ត៌មានប្រចាំនៅអាស៊ី-អាគ្នេយ៍ លោក Bruno Phillip ដែលទើបនឹងមានដំណើទស្សនកិច្ចនៅតំបន់ដែលចិនដាក់ ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិង តំបន់ខ្ពង់រាបបាត សមុទ្ររបស់វៀតណាម។ ក្នុងបទយកការណ៍ក្រោមជំណង ជើងថា៖ “ការប្រដេញនៅ ប្រជុំកោះ Hoang Sa” អ្នកយកព័ត៌មាន Bruno Phillip ក្នុងឋានៈជាអ្នកសាក្សីលើនាវានៃប៉ូលីសសមុទ្រវៀតណាមបានពណ៌នាជាក់ ស្តែងការដែលចិនបានប្រដេញគំរាមកំហែងនាវារបស់វៀតណាមនិងភាពអង់ អាចក្លាហាននៃកំលាំងប៉ូលីរបស់វៀតណាម។ ក្នុងសប្តាហ៍កន្លងមក វិទ្យុសម្លេងបារាំង FraceInFos បានផ្សាយជាលើដំបូង បទយកការច្រើនភាគរបស់អ្នកយកព័ត៌មាន Phillip Reltien ដែលជាអ្នកមាន វត្តមាននៅតំបន់ចិនដាក់ Haiyang Shiyou 981 ដោយខុសច្បាប់ក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមបានសឲ្យឃើញនូវភស្តុតាងច្បាស់លាស់ អំពីអំពើល្មោភសង្គ្រាមរបស់ចិនក្នុងការវាយប្រហារប្រដេញបណ្ដានាវា ប្រតិបត្តិច្បាប់របស់វៀតណាម៕