VOV WorldVOV World
សារព័ត៌មានអន្តរជាតិវាយតំលៃវិជ្ជកម្មដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី អាមេរិក លោក Barack Obama
26/05/2016 11:47
(VOVworld) – ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៥ ឧសភា របស់ប្រធានាធិបតី អាមេរិក លោក Barack Obama ទទួលបានការយកចិត្ត ទុកដាក់ពិសេស របស់សារព័ត៌មាននៅក្នុងនិងក្រៅ ប្រទេសដែលបង្ហាញនូវអត្ថន័យដ៏សែនសំខាន់នៃដំណើរ ទស្សនកិច្ចលើនេះ។
សារព័ត៌មានអន្តរជាតិវាយតំលៃវិជ្ជកម្មដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី អាមេរិក លោក Barack Obama
សារព័ត៌មានអន្តរជាតិវាយតំលៃវិជ្ជកម្មដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី អាមេរិក លោក Barack Obama (Image: VNA) (VOVworld) – ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៣ ដល់ទី ២៥  ឧសភា របស់ប្រធានាធិបតីអាមេរិក លោក Barack Obama ទទួលបានការយកចិត្ត ទុកដាក់ពិសេស របស់សារព័ត៌មាននៅក្នុងនិងក្រៅប្រទេសដែលបង្ហាញនូវអត្ថន័យ ដ៏សែនសំខាន់នៃដំណើរ ទស្សនកិច្ចលើនេះ។​ កាសែតអាមេរិក “Washington Post” បានបញ្ជាក់ថា៖ ដំណើរទស្សន កិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama គឺជាការបោះជំហានដ៏ សែនសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី រួមចំណែកបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខរវាង អាមេរិកនិងវៀតណាម។  ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មានអាមេរិក AP ក៏បានអះអាង ថា៖ ការលុប ចោលទាំងស្រុងបទហ៊ុំព័ទ្ធអាវុធរបស់អាមេរិកចំពោះវៀតណាមទទួលបានពី ការខំប្រឹងប្រែងរួមរបសភាគីទាំងពីរក្នុងការប្រក្រតីទំនាក់ទំនងការទូតទ្វេភាគី។  កាសែត  The Wall Street Journal បានវាយតំលៃថា៖ ដំណើរទស្សនកិច្ចនៅវៀត ណាមរបស់ប្រធានាធិបតី  Obama មិនត្រឹមតែជួយឧបត្ថម្ភអាមេរិកពង្រឹងគោល នយោបាយឆ្ពោះទៅអាស៊ី ប៉ុណ្ណោះតែ ថែមទាំង គឺជាឱកាសបង្កើនទំនាក់ទំនង លើវិស័យសន្តិសុខ សេដ្ឋកិច្ចជាមួយដៃគូមួយដែល កាន់តែដើរតួនាទីសំខាន់ក្នុង តំបន់ពីមួយថ្ងៃទៅមួយថ្ងៃ៕  

More