សារព័ត៌មានអឺរ៉ុបជូនដំណឹងអំពីវៀតណាម៤០ឆ្នាំក្រោយទិវាឯកភាពប្រទេសជាតិ
04/05/2015 08:50
(VOVworld) - លើទំព័រទី១បណ្ដាញសារព័ត៌មាន Euro Presse Image នាថ្ងៃទី៣ ឧសភា បានចុះផ្សាយអត្ថបទ ស្ដីពីវៀតណាម៤០ឆ្នាំក្រោយទិវាឯកភាពទាំងស្រុង ក្នុងនោះសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញនាបច្ចុប្បន្នក្លាយ ទៅជាមជ្ឈមណ្ឌលសេដ្ឋ កិច្ចរបស់វៀតណាម និងអាចក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់នៅ តំបន់អាស៊ីអាគ្នេយ៍ទៀតផង។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ថ្លែងសុន្ទរកថា នៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាពប្រទេសជាតិ (រូបថត៖TTXVN) (VOVworld) - លើទំព័រទី១បណ្ដាញសារព័ត៌មាន Euro Presse Image នាថ្ងៃទី៣ ឧសភា បានចុះផ្សាយអត្ថបទស្ដីពីវៀតណាម៤០ឆ្នាំក្រោយទិវាឯកភាពទាំង ស្រុង ក្នុងនោះ សង្កត់ធ្ងន់ថា ទីក្រុងហូជីមិញនាបច្ចុប្បន្នក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋ កិច្ចរបស់ វៀតណាម និងអាចក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់នៅតំបន់អាស៊ី អាគ្នេយ៍ទៀតផង។អត្ថប័ទនេះចាត់ទុកថា ចំពោះវៀតណាម ជ័យជំនះនានិទាឃ រដូវឆ្នាំ១៩៧៥ គឺជារបត់ប្រវត្តិសាស្ត្ររបស់ប្រជាជាតិ ដែលនាំប្រទេសឈានចូល សម័យថ្មី សម័យរបស់ឯករាជ្យនិងឯកភាពដើម្បីកសាងប្រទេសវៀតណាម១សង្គម និយម ប្រទេសខ្លាំងមាំមួន ប្រជាជនសម្បូរធូធារ សមភាព ប្រជាធិបតេយ្យនិង អរិយ្យធម៌។នាបច្ចុប្បន្ន វៀតណាមបានស្ថិតក្នុងក្រុមបណ្ដាប្រទេសមានកំរិតប្រាក់ ចំណូលជាមធ្យម ដោយមានល្បឿនកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំគឺ៧%។អត្ថបទសរ សេរ នេះក៏បានសង្កត់ធ្ងន់ទៅលើសុន្ទរកថារបស់នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ជ័យជំនះថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ដែល ក្នុងនោះអំពាវនាវឲ្យ ប្រជាជនខំប្រឹងប្រែងអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មី រឹតបណ្តឹង ផែនមហាសាមគ្គី បង្កើតមូល ដ្ឋានដ៏រឹងមាំដើម្បីកសាងប្រទេសវៀតណាម១ឧស្សា ហូបនីយកម្មនិងទំនើបភាវូបនីយ កម្មយ៉ាងឆាប់រហ័ស៕
Related





