VOV WorldVOV World
សាររបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ២៧ ធ្នូ
27/12/2020 06:50
(VOVWORLD) - តាមគំនិតផ្តួចផ្តើមរបស់វៀតណាម នាពេលថ្មីៗនេះ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តស្ដីពីការកំណត់ថ្ងៃទី ២៧ ខែធ្នូជារៀងរាល់ឆ្នាំជា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងសារស្ដីពី ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ២៧ ធ្នូ។
សាររបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ២៧ ធ្នូ
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងសារនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអំពាវនាវ ឲ្យ បណ្តាប្រទេស អង្គការ និងបុគ្គលនានាគាំទ្រ ហើយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តស្ដីពីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក្នុងនោះផ្ដោតសំខាន់លើខ្លឹមសារមួយចំនួនដូចជា៖ពង្រឹងការសម្របសម្រួលគោលនយោបាយ សាមគ្គីភាពធ្វើសកម្មភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពហុភាគីក្នុងអភិបាលកិច្ចពិភពលោកដោយមានការដឹកនាំរបស់អង្គការសហប្រជាជាតិ សំដៅរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងផ្ដោតសំខាន់លើផលប្រយោជន៍របស់ប្រជាពលរដ្ឋសម្រាប់រាល់គោលនយោបាយ ការធ្វើសកម្មភាព និងផ្ដល់អាទិភាពលើកិច្ចការពារសុខភាព អាយុជីវិតរបស់មនុស្ស។ វៀតណាមជឿជាក់ថាសហគមន៍អន្តរជាតិនឹងពង្រីកឆន្ទៈនិងកម្លាំងរបស់ប្រជាជនគ្រប់រូប និងប្រជាជាតិនីមួយៗ ក៏ដូចជាស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងខ្លាំងក្លា ដើម្បីរួមគ្នាជំនះរាល់បញ្ហាប្រឈម កសាងអនាគត ដ៏ល្អប្រសើរថែមទៀតសម្រាប់ប្រទេសនីមួយៗ និងប្រជាជនគ្រប់រូប។ វៀតណាមត្រៀមខ្លួនជានិច្ចក្នុងការចូលរួមចំណែកក្នុងដំណើរដ៏ថ្លៃថ្លានេះផងដែរ៕