សភាពការណ៍នៅអ៊ីរ៉ាក់នៅតែអស្ថិរភាព
14/06/2014 08:38
(VOVworld)-ស្ថានភាពសន្តិសុខនៅអ៊ីរ៉ាក់កាន់តែ ស្មុគ្រស្មាញ ខណៈពេលដែល ក្រុមឥស្លាមជ្រុល និយមនានាបានដណ្តើមសិទ្ធិទន្ទា្រនកាន់កាប់

ប្រជាជនអ៊ីរ៉ាក់ត្រូវភៀសខ្លួនពីបណ្តាជំលោះអំពើហឹង្សា (រូបថតៈ UNHCR) (VOVworld)-ស្ថានភាពសន្តិសុខនៅអ៊ីរ៉ាក់កាន់តែស្មុគ្រស្មាញ ខណៈពេលដែល ក្រុមឥស្លាមជ្រុលនិយមនានាបានដណ្តើមសិទ្ធិទន្ទា្រនកាន់កាប់ជាបន្តបបន្ទាប់ ទីក្រុងធំៗ និងកំពុង ឈានទៅកាន់ទីក្រុង Baghdad។ រដ្ឋាភិបាលអ៊ីរ៉ាក់ កំពុងប្រ មូលកម្លាំង និងការ ជួយឧបត្ថម្ភរបស់អន្តរជាតិ ដើម្បីការពារប្រទេសឲ្យរួចផុតពី ការទន្ទ្រានកាន់កាប់របស់បណ្តាក្រុមភេរវកម្ម។ ក្នុងពេលជាមួយនោះ ក្រុម ប្រឹក្សាសន្តិសុខអ.ស.ប នាថ្ងៃទី១២មិថុនា បាន ដំណើការកិច្ចប្រជុំសម្ងាត់ដោយ ពិភាក្សាអំពីស្ថានភាពអំពើហឹង្សាឡើងជណ្តើរនៅ អ៊ីរ៉ាក់។ សមាជិករបស់ក្រុម ប្រឹក្សាសន្តិសុខអ.ស.បចំនួន១៥ សុទ្ធតែសម្តែងការគាំ ទ្រទាំងស្រុងចំពោះរដ្ឋា ភិបាលនិងប្រជាជនអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មនិយមព្រមទាំងអំពាវនាវ ឲ្យរៀបចំកិច្ចសន្ទនាបន្ទាន់១មានចរិតលក្ខណៈពេញលេញនៅ អ៊ីរ៉ាក់។ ព្រួយបារម្ភចំពោះគ្រោះអាន្នដែល អ៊ីរ៉ាក់នឹងធ្លាក់ក្នុងដៃកងកម្លាំងឥស្លាម ជ្រុលនិយម នាថ្ងៃទី១៣មិថុនា ប្រធាននាធិបតីអាមេរិកលោក Barack Obama បានប្រកាសថា អាមេរិកនឹងសម្រេចចិត្តរបៀបជួយសង្គ្រោះអ៊ីរ៉ាក់នាប៉ុន្មានថ្ងៃ ខាងមុខក្នុងនោះ ក៏មានការពិចារណាប្រើប្រាស់កំលាំងយោធាផងដែរ៕
Related







