សេចក្តីថ្លែងការណ៏របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Luong Thanh Nghi
24/04/2012 12:22
( VOV)ថ្ងៃទី២៤មេសាឆ្នាំ២០១២ អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម Luong Thanh Nghi លើកច្បាស់ ថា៖វៀតណាមអះអាងនូវអធិបតេយ្យភាពមិនជំលោះ ប្រកែកចំពោះប្រជុំកោះទាំង២Hoang Sa នឹង Truong sa នឹងសិទ្ធិអធិបតេយ្យភាព

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម(រូបថត៖ Internet) ( VOV)-ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៍មានអំពីការដែលនារសៀលថ្ងៃទី ១៩មេសាឆ្នាំ២០១២ នាយកដ្ឋានសមុទ្រសាស្រ្តជាតិចិនប្រកាស គំរោងការណ៏ការ ពារកោះសមុទ្រទូទាំងប្រទេសដំណាក់កាល២០១១-២០២០នឹងទស្សនះវិស័យដល់ ឆ្នាំ២០៣០ ក្នុងនោះចែកសមុទ្រខាងកើតជាតំបន់សមុទ្រចំនួន៧ រួមមានទាំងប្រជុំ កោះHoang Sa នឹង Truong sa របស់វៀតណាម។ថ្ងៃទី២៤មេសាឆ្នាំ២០១២ អ្នកនាំ ពាក្យក្រសួងការបរទេសវៀតណាម Luong Thanh Nghi លើកច្បាស់ថា៖វៀតណាម អះអាងនូវអធិបតេយ្យភាពមិនជំលោះប្រកែកចំពោះប្រជុំកោះទាំង២Hoang Sa នឹង Truong sa នឹងសិទ្ធិអធិបតេយ្យភាព សិទ្ធិយុត្តាធិការផ្ទាល់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់ មុខតំបន់ខ្ពង់រាបបាទសមុទ្រតាមសេចក្តីកំណត់របស់អនុសញ្ញាអង្គការសហប្រជា ជាតិស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ការដែលនាយកដ្ឋានសមុទ្រសាស្រ្តជាតិចិនប្រកាសអនុវត្តគំរោងការណ៏ការ ពារកោះសមុទ្រទូទាំងប្រទេសគៃជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះទាំង២នេះរំលោភលើសិទ្ធិអធិបតេយ្យភាព សិទ្ធិ យុត្តាធិការផ្ទាល់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ តំបន់ខ្ពង់រាបបាទសមុទ្ររបស់វៀត ណាម រំលោភលើ អនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ ខុសពីស្មារតីនៃសេចក្តីថ្លែងការណ៏ស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនៅសមុទ្រខាង កើត( DOC)។ចិនត្រូវបោះបង់ចោលភ្លាម១រំពេកគំរោងការណ៏ដូចពោលខាងលើ ប្រតិបត្តិតាមDOCនឹងមិនមានសកម្មភាពធ្វើឲ្យសភាពការណ៏នៅសមុទ្រខាងកើតកើតតានតឹងថែមទៀត៕
Related





