VOV WorldVOV World
សហគមន៍ជនជាតិ Hoa នៅទីក្រុងហូជីមិញប្រឆាំងជំទាស់ចិនដាក់ស្ថានីយ៍ខួងខុសច្បាប់
06/06/2014 11:32
Vovworld-នាព្រឹកថ្ងៃទី៦មិថុនាសហគមន៍ជនជាតិ Hoa ដែលកំពុងរស់នៅទីក្រុង​ហូជីមិញ​ភាគខាងត្បូងវៀតណាមបានមានជំនួបមុខជាមួយថ្នាក់ដឹកនាំទីក្រុង
សហគមន៍ជនជាតិ Hoa នៅទីក្រុងហូជីមិញប្រឆាំងជំទាស់ចិនដាក់ស្ថានីយ៍ខួងខុសច្បាប់
នាវាចិនរារាំងនាវាអនុវត្តច្បាប់របស់វៀតណាមនៅដំបន់សមុទ្ររបស់វៀតណាម (vietnamplus.vn)         Vovworld-នាព្រឹកថ្ងៃទី៦មិថុនាសហគមន៍ជនជាតិ Hoa ដែលកំពុងរស់នៅ ទីក្រុង​ហូជីមិញ​ភាគខាងត្បូងវៀតណាមបានមានជំនួបមុខជាមួយថ្នាក់ដឹកនាំ ទីក្រុង កម្មាភិបាលបដិវត្តន៍ជើងចាស់អាជីវករនិងសិល្បករសិល្បការិនី។         នៅជំនួបមុខ ដំណាងជនរួមជាតិជាជនជាតិ Hoa នៅទីក្រុងហូជីមិញ​បាន​ប្រឆាំងជំតាស់យ៉ាងពេញទំហឹងចំពោះអំពើររបស់ចិនដែលដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១​ដោយខុសច្បាប់ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាប បាត​សមុទ្រ​របស់វៀតណាម។ លោក Du Duc Tai ជនជាតិ Hoa នៅខ័ណ្ឌទី៥​ ទីក្រុង​ហូជីមិញ​បានសំណេះសំណាលថា៖         “យើងខ្ញុំខឹងសម្បារចំពោះអំពើរខុសឆ្គងដែលចិនបានដាក់ស្ថានីយ៍ខួង នាវាយោធាបុកទូករបស់វៀតណាមនៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់​រាបបាតសមុទ្ររបស់វៀតណាម។ យើងខ្ញុំមានបំណងថា​ចិនត្រូវយល់ថា វៀត​ណាមជាប្រទេសមួយមានអធិបតេយ្យភាព៕”

More