VOV WorldVOV World
សហគមន៍ជនវៀតណាមចូលរួមជាផ្លូវការពិធីបុណ្យ Carnaval នៅ Cyprus
26/02/2015 08:17
(VOVworld) – នាថ្ងៃទី ២២ កុម្ភៈ សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋ Cyprus បានចូលរួមជាលើកដំបូងពិធីបុណ្យ Carnaval ឆ្នាំ ២០១៥ នៅទីក្រុង Limassol។
សហគមន៍ជនវៀតណាមចូលរួមជាផ្លូវការពិធីបុណ្យ Carnaval នៅ Cyprus
សហគមន៍ជនវៀតណាមចូលរួមជាផ្លូវការពិធីបុណ្យ Carnaval នៅ Cyprus (Image: VNA) (VOVworld) – នាថ្ងៃទី ២២ កុម្ភៈ សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋ Cyprus បានចូលរួមជាលើកដំបូងពិធីបុណ្យ Carnaval ឆ្នាំ ២០១៥ នៅទីក្រុង Limassol។ លោកស្រី Pham Thi Huong Giang អនុប្រធានសមាគមអាជីវករនិងមិត្តភាព វៀតណាម -Cyprus និងជាប្រធានគណៈកម្មការពិគ្រោះយោបល់សមាគមន៍ជន វៀតណាមនៅ Cyprus​ បានឲ្យដឹងថា៖ ព្រឹត្តិការណ៍នេះមានអត្ថន័យដ៏សែនសំខាន់ ចំពោះសហគមន៍ ជនវៀតណាមនៅ Cyprus ដោយសារនេះគឺជាលើកដំបូងហើយ ដែលតំណាងរបស់ វៀតណាមទទួលសេចក្តីអញ្ជើញចូលរួមពិធីបុណ្យនេះ។ ប្រការនេះបានសម្តែង នូវការទទួលស្គាល់អត្តសញ្ញាណវប្បធម៌វៀតណាមក្នុងភាពសម្បូរបែបខាងវប្បធម៌ នៃបណ្ដាសហគមន៍ជនជាតិរស់នៅនៅ Cyprus ៕