VOV WorldVOV World
សហគមន៍ជនវៀតណាមនៅន័រវែសឆ្ពោះទៅកោះសមុទ្ររបស់ស្រុកកំណើត
13/06/2014 09:25
(VOVworld)-សមាគមន៍ជនវៀតណាមនៅន័រវែស ទើបនឹងបានរៀបចំពិធីជួបមុខជាមួយតំណាង សហគមន៍ជនវៀតណាមប្រចាំនៅទីនេះ សំដៅ
សហគមន៍ជនវៀតណាមនៅន័រវែសឆ្ពោះទៅកោះសមុទ្ររបស់ស្រុកកំណើត
សហគមន៍ជនវៀតណាមប្រចាំនៅន័រវែសដង្ហៃក្បួនប្រឆាំងជំទាស់អំពើរបស់ចិន  (រូបថតៈ tintuc.vn) (VOVworld)-សមាគមន៍ជនវៀតណាមនៅន័រវែស ទើបនឹងបានរៀបចំពិធីជួបមុខ ជាមួយតំណាងសហគមន៍ជនវៀតណាមប្រចាំនៅទីនេះ សំដៅរៃអង្គាសប្រាក់ ដើម្បីរួមដៃ ការពារអធិបតេយ្យភាពអំពីប្រជុំកោះ Hoang Sa និង Truong Sa របស់ វៀតណាម។ នេះជាសកម្មភាពសហគមន៍ដ៏មានអត្ថន័យ ក្រោយពីការ ដង្ហែ ក្បួនរបស់បងប្អូនជនវៀតណាមនៅទីនេះនាថ្ងៃទី១មិថុនា សំដៅប្រឆាំងជំទាស់ ចំពោះអំពើរបស់ចិនដែលដាក់ស្ថានីយ៍ Haiyang Shiyou -៩៨១ក្នុងតំបន់សេដ្ឋកិច្ច ផ្តាច់ មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនៅសមុទ្រខាងកើត។         ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅន័រវែស លោកស្រី Le Thi Tuyet Mai បាន អបអរសាទររាល់សកម្មភាពនេះ និងសម្តែងក្តីជឿជាក់ថា សហគមន៍ជនវៀត ណាមនៅន័រវែស នឹងបន្តពង្រីក សាមគ្គីភាព និងជានិច្ចកាលឆ្ពោះទៅមាតុ ប្រទេស។ដោយស្មារតី “រួមដៃដើម្បី Hoang Sa និងTruong Sa ការពារកោះសមុទ្រ វៀតណាម” បងប្អូនជនវៀតណាមនៅ ន័រវែសរៃអង្គាសប្រាក់បានចំនួន៦ពាន់ ដុល្លារ ដើម្បីផ្ញើរមករួមចំណែកការពារអធិ បតេយ្យភាពកោះសមុទ្រវៀតណាម៕