VOV WorldVOV World
សហគមន៍ជនវៀតណាមនៅអូស្ត្រាលីដាក់ការរំពឹងទុកខ្ពស់លើរដ្ឋសភានីតិកាលទី១៦
14/03/2026 07:06
(VOVWORLD) - ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នឹងធ្វើឡើងនាថ្ងៃទី១៥ ខែមីនា នៅពេលដែល វៀតណាមកំពុងអនុវត្តន៍ការផ្លាស់ប្តូរសំខាន់ៗនៅក្នុងរចនាសម្ព័ន្ធនិងវិធីសាស្រ្តប្រតិបត្តិការនៃក្បាលម៉ាស៊ីន។
សហគមន៍ជនវៀតណាមនៅអូស្ត្រាលីដាក់ការរំពឹងទុកខ្ពស់លើរដ្ឋសភានីតិកាលទី១៦
នៅក្នុងបរិបទនេះ សហគមន៍ជនវៀតណាមនៅអូស្ត្រាលីសង្ឃឹមថា រដ្ឋសភានីតិកាលទី១៦ នឹងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមអាចឆ្លៀតយកឱកាស និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លានៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ លោក ត្រឹន បាភុក ថតរូបជាមួយអនុប្រធានរដ្ឋវៀតណាម លោកស្រី វ៉ូ ធីអាញសួន នៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ១១។ លោក ត្រឹន បាភុក ប្រធានសមាគមសហគ្រិនវៀតណាមនៅអូស្ត្រាលី សង្ឃឹមថា រដ្ឋសភានីតិកាលទី១៦ នឹងចេញគោលនយោបាយបន្ថែមទៀតដើម្បីគាំទ្រដល់ជនជាតិវៀតណាមនៅបរទេស៖ “សហគមន៍ជនវៀតណាមនៅបរទេសមានបំណងនិងការរំពឹងទុកថា សមាជិកសភានីតិកាលទី១៦ ខាងមុខនេះ នឹងមានគោលនយោបាយ ការពារសិទ្ធិស្របច្បាប់របស់បងប្អូនអាណិកជនដែលវិលត្រឡប់មកវៀតណាមវិញ ដើម្បីវិនិយោគ ធ្វើអាជីវកម្ម ព្រមទាំងគាំទ្រសហគមន៍ ជនវៀតណាមនៅក្រៅប្រទេសក្នុងការជំរុញការតភ្ជាប់ជាមួយមាតុភូមិផងដែរ។ សហគមន៍ជន វៀតណាមនៅក្រៅប្រទេសក៏មានបំណងចង់គោលនយោបាយគាំទ្រជនជាតិវៀតណាមនៅក្រៅប្រទេសក្នុងការរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌វៀតណាមសម្រាប់ជំនាន់យុវជននៅក្រៅប្រទេស ហើយបង្កើតឱកាសសម្រាប់សហគមន៍ជនវៀតណាមនៅក្រៅប្រទេសក្នុងការទទួលបានធនធានអប់រំនៅវៀតណាមផងដែរ”។ មិនថារស់នៅទីណាក៏ដោយ ប្រជាជនវៀតណាមនៅតែឆ្ពោះទៅរកមាតុភូមិជានិច្ច ហើយជាសាច់ឈាមមួយផ្នែករបស់មាតុភូមិ៕
TAG
VOV/VOVworld/ជនជាតិវៀតណាម/ក្រៅប្រទេស/បោះឆ្នោត/រដ្ឋសភា/នីតិកាលទី១៦