VOV WorldVOV World
សហគមន៍ជនវៀតណាមនៅស៊ុយអែតបន្តប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត
02/06/2014 11:01
(VOVworld) - នាថ្ងៃទី១ មិថុនា សមាគមជនជាតិ វៀតណាមនៅទីក្រុង Stockholm និងបណ្ដាតំបន់ជាយ ក្រុង បាន​រៀបចំការដង្ហែក្បួននៅមជ្ឈមណ្ឌលរដ្ឋធានី Stockholm នៃប្រទេសស៊ុយអែត ដើម្បីប្រឆាំងជំទាស់ចិន ដែលបានដាក់ស្ថានីយខួង Haiyan Shiyou 981 ដោយខុស ច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ច ផ្ដាច់មុខរបស់វៀតណាម។
សហគមន៍ជនវៀតណាមនៅស៊ុយអែតបន្តប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត
(VOVworld) - នាថ្ងៃទី១ មិថុនា សមាគមជនជាតិវៀតណាមនៅទីក្រុង Stockholm និងបណ្ដាតំបន់ជាយក្រុង បាន​រៀបចំការដង្ហែក្បួននៅមជ្ឈមណ្ឌលរដ្ឋធានី Stockholm នៃប្រទេសស៊ុយអែត ដើម្បីប្រឆាំងជំទាស់ចិន ដែលបានដាក់ស្ថានីយ ខួង Haiyan Shiyou 981 ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ វៀតណាម។ចូលរួមការដង្ហែក្បួននេះមានមនុស្សប្រហែល៣០០នាក់ និសិត្ស វៀតណាមដែលកំពុងរស់នៅនិងសិក្សារៀនសូត្រនៅទីក្រុង Stockholm និង បណ្ដាខេត្តជិតខាងនានា រួមជាមួយមិត្តភកិ្តជាច្រើនជាជនហ្វីលីពីន​ដែលគំនាំ ទង់ជាតិវៀតណាមនិងបដាប្រឆាំងជំទាស់ចិន។ សហគមន៍ជនវៀតណាមនៅស៊ុយអែតបន្តប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត (រូបថត៖TTXVN) ក្នុងអំឡុងពេលដំណើរការដង្ហែក្បួន គណចាត់តាំងបានផ្សាយបទសន្ទរកថា ជាភាសាចំនួន៣ រួមមានវៀតណាម អង់គ្លេស និងស៊ុយអែតដោយបរិហារ បណ្ដាទង្វើរខុសឆ្គង រំលោភច្បាប់អន្តរជាតិរបស់ចិន ពេលដែលប្រទេសនេះ បានដាក់ស្ថានីយខួង Haiyan​​ Shiyou 981 ដោយខុសច្បាប់ក្នុងតំបន់ខ្ពង់រាប បាតសមុទ្រនិងតំបន់សេដ្ឋកិច្ចជាផ្ដាច់មុខរបស់វៀតណាម៕