VOV WorldVOV World
សហគមន៍អន្តរជាតិខំប្រឹងប្រែងជំរុញបទឈប់បាញ់នៅតំបន់​ Gaza
19/07/2014 08:53
(VOVworld) - បណ្ដាការខំប្រឹងប្រែងការទូតកំពុងត្រូវបាន ជំរុញយ៉ាងខ្លាំងនៅមជ្ឈឹម បូព៌ារសំដៅស្វែងរកបទឈប់បាញ់ មួយនៅតំបន់ Gaza បន្ទាប់ពី អ៊ីស្រាអែលអនុវត្តយុទ្ធនាការយោធា រវាយប្រហារទៅលើតំបន់ដែលធ្វើឲ្យជនរងគ្រោះកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។
សហគមន៍អន្តរជាតិខំប្រឹងប្រែងជំរុញបទឈប់បាញ់នៅតំបន់​ Gaza
បណ្ដាការខំប្រឹងប្រែងការទូតកំពុងត្រូវបានជំរុញយ៉ាងខ្លាំងនៅមជ្ឈឹមបូព៌ារសំដៅស្វែងរកបទឈប់ បាញ់មួយនៅតំបន់ (Image: VNA) (VOVworld) -  បណ្ដាការខំប្រឹងប្រែងការទូតកំពុងត្រូវបានជំរុញយ៉ាងខ្លាំងនៅមជ្ឈឹម បូព៌ារសំដៅស្វែងរកបទឈប់បាញ់មួយនៅតំបន់  Gaza បន្ទាប់ពី អ៊ីស្រាអែលអនុវត្ត យុទ្ធនាការយោធារវាយប្រហារទៅលើតំបន់ដែលធ្វើឲ្យជនរងគ្រោះកើនឡើងពីមួយ ថ្ងៃ ទៅមួយថ្ងៃ។ នាថ្ងៃទី ១៩ កក្កដា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon បានទៅកាន់មជ្ឈឹមបូរព៌ារសំដៅស្វែងរកវិធានការបញ្ឈប់សកម្មភាពអំពើហឹង្សានៅ តំបន់ Gaza។ បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ក៏បានសម្តែងការព្រួយ បារម្ភ ចំពោះស្ថានភាពអំពើហឹង្សារដែលកំពុងឡើងជណ្តើរនៅតំបន់នេះដែរ។ រដ្ឋមន្ត្រីការបរទេសអ៊ីតាលីនិងជាប្រធានប្តូរវែន EU លោកស្រី Federica Mogherini បានមានដំណើរទស្សនកិច្ចការងារនៅ Jordan និងអេហ្ស៊ីប ក្នុងរយៈពេលថ្ងៃទី ១៧ និងទី ១៨ កក្កដា ដើម្បីពិភាក្សាអំពីការផ្តើមគំនិតឈប់បាញ់ពោលខាងលើ។ នា ថ្ងៃទី ១៨ កក្កដា ប្រធានាធិបតីអាមេរិក លោក​ Barack Obama បានដំណើរការចរចារ តាមទូរសព័ន្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អំពី បញ្ហានេះផងដែរ៕