សហគមន៍អន្តរជាតិខំប្រឹងប្រែងជួយស៊ូដង់ខាងត្បូងរួចផុតពីជំលោះ
24/12/2013 08:24
Vovworld-ក្នុងកាលៈទេសៈជំលោះនៅស៊ុដង់ខាងត្បូងមានគ្រោះអាសន្នធ្វើឲ្យប្រទេសនេះធ្លាក់ក្នុងសង្គ្រាមស៊ីវិល នាថ្ងៃទី២៣ធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki moon បានស្នើរឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ពង្រាយបន្ថែមទាហាន

Vovworld-ក្នុងកាលៈទេសៈជំលោះនៅស៊ុដង់ខាងត្បូងមានគ្រោះអាសន្ន ធ្វើឲ្យប្រទេសនេះធ្លាក់ក្នុងសង្គ្រាមស៊ីវិល នាថ្ងៃទី២៣ធ្នូ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Ban Ki moon បានស្នើរឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ពង្រាយបន្ថែមទាហាន៥៥០០នាក់និងប៉ូលីស្ត៤២៣នាក់ ដើម្បីបង្កើនក្រុមបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ នា រសៀលថ្ងៃដ៏ដែល ក្រុមប្រឹក្សាសន្តិសុខក៏បានដំណើរការពិគ្រោះយោបល់បន្ទាន់ អំពីស្ថានភាពស៊ូដង់ខាងត្បូងព្រមទាំងពិនិត្យមើលសំណើររបស់លោក Ban Ki moon និងគ្រោងនឹងប្រកាសសេចក្តីសំរេចចិត្តក្នុងថ្ងៃទី២៤ធ្នូ។ ក្នុងពេលនោះ មជ្ឈដ្ឋានមន្ត្រីអាមេរិកបានឲ្យដឹងថា កងទ័ពនៃប្រទេសនេះបានដាក់ពង្រាយទាហានជើងគោកប្រមាណ១៥០នាក់ទៅមូលដ្ឋាននៅទ្វិបអាហ្វ្រីកដើម្បីត្រៀមជាស្រេចដំណើរការជម្លៀសពលរដ្ឋអាមេរិកចេញពីប្រទេស ទ្វិបអាហ្វ្រីកនេះ។ គណៈកម្មាធិការអឺរ៉ុប (EC) នាថ្ងៃទី២៣ធ្នូបានប្រកាសផ្ដល់ ជំនួយមនុស្សធម៍ជាប្រាក់៥០លានអឺរ៉ូសំដៅជៀសវាងវិបត្តិមនុស្សធម៍ដែលអាច កើតមានឡើងនៅប្រទេសនេះ៕
Related






