សហគមន៍អន្តរជាតិអំពាវនាវដោះស្រាយជំលោះនៅស៊ីរីដោយសន្តិវិធី
01/07/2013 12:29
(VOVworld) – ក្នុងពិធីបញ្ចប់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រពែក្យ (GCC) - សហភាពអឺរ៉ុប (EU) លើកទី ២៣ ដែលត្រូវបានរៀបចំ ឡើង នាថ្ងៃទី ៣០ មិនុនា នៅ Bahrain ភាគីទាំង ២ បានសន្យាខំប្រឹងប្រែងរួមគ្នាក្នុង ការរៀបចំសន្និសីទសន្តិភាពស្តីអំពីស៊ីរីនាពេលខាងមុខនៅទីក្រុង Geneva ស្វីស។

(VOVworld) – ក្នុងពិធីបញ្ចប់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូង សមុទ្រពែក្យ (GCC) - សហភាពអឺរ៉ុប (EU) លើកទី ២៣ ដែលត្រូវបាន រៀបចំឡើង នា ថ្ងៃទី ៣០ មិនុនា នៅ Bahrain ភាគីទាំង ២ បានសន្យាខំប្រឹងប្រែង រួមគ្នាក្នុងការរៀបចំ សន្និសីទសន្តិភាពស្តីអំពីស៊ីរីនាពេលខាងមុខនៅទីក្រុង Geneva ស្វីស។ ថ្លែងមតិនៅ ទីនេះ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស របស់ EU លោកស្រី Catherine Aston បានសង្កត់ធ្ងន់ថា៖ បណ្ដាប្រទេសត្រូវខំប្រឹងប្រែង ស្វែករកវិធានការខាងនយោបាយសំដៅស្តាខឿនសន្តិភាពនៅស៊ីរីឡើងវិញ។ ទន្ទឹមនឹង នោះ លោកស្រី Catherine Aston បានសម្តែងនូវការព្រួយបារម្មហ៍ចំពោះការដែលជំលោះ នៅស៊ីរីអាចរីករាលដាលដល់ប្រទេសជិតខាងនានាផងដែរ។ សេចក្តីថ្លែងការរបស់ សន្និសីទលើកនេះបានថ្កោលទោសតួនាទីរបស់ចលនា Hezbollah ប្រចាំនៅលីបង់ក្នុង យុទ្ធនាការយោធានៅស៊ីរប៉ុន្តែមិនផ្តោតទៅលើសំណើរផ្តល់អាវុធសំរាប់ភាគីប្រឆាំងនៅ ស៊ីរី ទេ៕ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស របស់ EU លោកស្រី Catherine Aston(Image: Vietnamplus+)
Related
More




