សហគមន៍អន្តរជាតិស្វាគមន៍សាលក្រមរបស់តុលាការមជ្ឈត្តកម្មស្ដីអំពីជំលោះនៅសមុទ្រខាងកើត
26/07/2016 10:33
(VOVworld) - នាថ្ងៃទី២៥ កក្កដា នៅខាងក្រៅ សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៩ (AMM ៤៩) នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ រដ្ឋមន្រ្តី ការបរទេសជប៉ុនលោក Fumio Kishida បានជួបចរចារ ជាមួយសមភាគីចិនលោក Wang Yi ក្នុងនោះអំពាវនាវឲ្យប៉េកាំងយល់ព្រមជាមួយសាលក្រមរបស់តុលាការមជ្ឈត្តកម្មទីក្រុងឡាអ៊ែ ស្ដីអំពីករណីបណ្ដឹងរបស់ហ្វីលីពីនប្រឆាំងចិនទាក់ទិនដល់ជំលោះនៅសមុទ្រខាងកើត។
(VOVworld) - នាថ្ងៃទី២៥ កក្កដា នៅខាងក្រៅសន្និសីទរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៤៩ (AMM ៤៩) នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ រដ្ឋមន្រ្តីការបរ ទេសជប៉ុនលោក Fumio Kishida បានជួបចរចារជាមួយសមភាគីចិនលោក Wang Yi ក្នុងនោះអំពាវនាវឲ្យប៉េកាំងយល់ព្រមជាមួយសាលក្រមរបស់តុលាការមជ្ឈត្តកម្ម ទីក្រុងឡាអ៊ែ ស្ដីអំពីករណីបណ្ដឹងរបស់ហ្វីលីពីនប្រឆាំងចិនទាក់ទិនដល់ជំលោះនៅ សមុទ្រខាងកើត។លោក Kishida បានដាស់តឿនឲ្យចិនគោរព សេចក្ដីសំរេចរបស់ តុលាការ ក្នុងនោះច្រានចោលការសំណូមពររបស់ចិនអំពីសិទ្ធិ ប្រវត្តិសាស្ត្រនិង ផែនទី៩កំណាត់នៅសមុទ្រខាងកើត ដោយចាត់ទុកថា នេះជាសេចក្ដីសំរេចចុង ក្រោយនិងមានលក្ខណៈចាប់បង្ខំខាងគតិយុត្តិ។ រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Perfecto Yasay ថ្លែងមតិនៅសន្និសីទកាសែតក្រោយពីសាលក្រមរបស់តុលាការ PCA (រូបថត៖EPA/TTXVN) នាថ្ងៃដដែល នៅខាងក្រៅសន្និសីទ AMM ៤៩ និងសន្និសីទទាក់ទិននានា រដ្ឋមន្រ្តី ការបរទេសជប៉ុនលោក Fumio Kishida រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry និងរដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោកស្រី Julie Bishop បានជួបពិភាគ្សា អំពីសារសំខាន់នៃការដោះស្រាយជំលោះដោយសន្តិវិធីនិងដោយឈរលើច្បាប់ អន្តរជាតិ។ជំនួបចរចារយុទ្ធសាស្ត្រនេះប្រព្រឹត្តទៅក្រោយពីចិនបដិសេធគោរព សាលក្រមរបស់តុលាការមជ្ឈត្តកម្មទីក្រុងឡាអ៊ែស្ដីអំពីករណីបណ្ដឹងរបស់ ហ្វីលីពីនប្រឆាំងចិនទាក់ទិនដល់ជំលោះនៅសមុទ្រខាងកើត។បន្ទាប់ពីសាល ក្រមត្រូវបានប្រកាស ប្រទេសទាំង៣ពោលខាងលើបានចេញសេចក្ដីថ្លែង ការណ៍ដោយសង្កត់ធ្ងន់ថា សាលក្រមពោលខាងលើគឺការកំណត់របស់ច្បាប់ ចុងក្រោយចំពោះភាគីទាក់ទិននានា។ នាថ្ងៃទី២៥ កក្កដា ក្នុងលិខិតផ្ញើរមកស្ថានទូតវៀតណាមប្រចាំនៅម៉ិកស៊ិក ប្រធានវិទ្យាសា្ថនមិត្តភាពនិងសហប្រតិបតិ្តការម៉ិកស៊ិក-វៀតណាម (IACMV) លោក Felix Castellanos Hernandez បានសំដែងការគាំទ្រយ៉ាងពេញលេញ ចំពោះសាលក្រមរបស់តុលាការមជ្ឈត្តកម្មទីក្រុងឡាអ៊ែស្ដីអំពីជំលោះនៅសមុទ្រ ខាងកើត។IACMV ក៏បានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រយ៉ាងខ្លាំងក្លាចំពោះ អធិបតេយ្យភាពបូរណភាពដែនដីរបស់វៀតណាម ជាពិសេសគឺអធិបតេយ្យ ភាព ចំពោះប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa៕
Related
More




