សហគមន៍អន្តរជាតិដាស់តឿនភាគីប្រឆាំងនៅស៊ីរីចូលរួមសន្និសីទក្រុង Geneva លើកទី ២
13/01/2014 07:00
(VOVworld) – នាថ្ងៃទី ១២ មករា សន្និសិទនៃបណ្ដាប្រទេសមិត្តរបស់ស៊ីរី (រួមមានប្រទេស លោកខាងលិចចំនួន ១១ ប្រទេសនិងអារ៉ាប់ គាំទ្រភាគីប្រឆាំងនៅស៊ីរីដឹកនាំ ដោយអាមេរិក) បានប្រព្រឹត្តទៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

សន្និសិទនៃបណ្ដាប្រទេសមិត្តរបស់ស៊ីរីបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១២ មករា សន្និសិទនៃបណ្ដាប្រទេសមិត្តរបស់ស៊ីរី (រួមមាន ប្រទេស លោកខាងលិចចំនួន ១១ ប្រទេសនិងអារ៉ាប់គាំទ្រភាគីប្រឆាំងនៅស៊ីរីដឹកនាំ ដោយអាមេរិក) បានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។ សេចក្តីថ្លែងការ រួមត្រូវ បាននាំចេញក្នុងសន្និសីទលើកនេះ។ ក្នុងនោះបញ្ចុះបញ្ចូនសម្ព័ន្ធភាពជាតិស៊ីរី (SNC) ឲ្យចូលរួមដំណើរការសន្ទនាជាមួយរដ្ឋាភិបាលស៊ីរី ជាពិសេសគឺសន្និសីទក្រុង Geneva លើកទី ២ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២២ មករា នៅស្វីស។ នេះចាត់ទុក ជាការព្រមានចំពោះភាគីប្រឆាំងនៅស៊ីរី ក្នុងកាលៈទេ សៈដែលភាគីប្រឆាំងនេះ បដិសេធចូលរួមការចរចារនៅសន្និសីទពោលខាងលើជាបន្តបន្ទាប់និងទាមទាឲ្យ មានលក្ខ័ណ្ឌបុព្វបទ។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius បានអំពាវនាវឲ្យភាគីប្រឆាំងនៅប្រទេសមជ្ឈឹមបូរព៌ារនេះ ត្រូវចូលរួមសន្និសីទក្រុង Geneva លើកទី ២ ដោយសារ វិធានការនយោបាយគឺជា ដំណោះស្រាយតែមួយ គត់សំរាប់វិបត្តិនៅស៊ីរីនាបច្ចុប្បន្ន៕
Related
More




