VOV WorldVOV World
សហគមន៍អន្តរជាតិវាយតំលៃខ្ពស់ការខំប្រឹងប្រែងអនុវត្ត MDGs របស់វៀតណាម។
03/07/2013 08:36
VOV-ក្នុងសម័យប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម​ដែល​ប្រព្រឹត្ត​ទៅនៅស្វីសចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤កក្កដា សហគមន៍អន្តរជាតិបាន​វាយតំលៃ​ខ្ពស់រាល់ការខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តល្អនិងសំរេចមុនកាលកំណត់​គោលដៅអភិវឌ្ឍន៍សហ្សវត្ស (MDGs) មួយចំនួន។
សហគមន៍អន្តរជាតិវាយតំលៃខ្ពស់ការខំប្រឹងប្រែងអនុវត្ត MDGs របស់វៀតណាម។
សហគមន៍អន្តរជាតិវាយតំលៃខ្ពស់ការខំប្រឹងប្រែងអនុវត្ត MDGs របស់វៀតណាម។ (vov.vn)         VOV-ក្នុងសម័យប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម ​ដែល​ប្រព្រឹត្ត​ទៅនៅស្វីសចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤កក្កដា សហគមន៍អន្តរជាតិ បាន​វាយតំលៃ​ខ្ពស់រាល់ការខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តល្អនិង សំរេចមុនកាលកំណត់​គោលដៅអភិវឌ្ឍន៍សហ្សវត្ស (MDGs) មួយចំនួន។ ​នៅ សម័យប្រជុំ វៀតណាម​ត្រូវបាន​ជ្រើស​រើសជាប្រទេសមួយក្នុងចំណោមប្រទេស ចំនួន៣ស្ម័គ្រ​ចិត្តចែករំលែកបទ​ពិសោធន៍​​និងលទ្ធផលទទួលបានក្នុងដំណើរការ អភិវឌ្ឍន៍​ប្រទេសជាតិ។ ដល់ឥឡូវនេះ​វៀតណាមបានមាន MDGs ចំនួន៣បាន​ សំរេច​មុន​កាល​កំណត់ MDGs ចំនួន៣ទៀត​មាន​លទ្ធភាពសំរេចនាឆ្នាំ២០១៥ ទន្ទឹមនឹង​នោះ​បន្ត​ខំប្រឹងប្រែងដើម្បីអនុវត្ត MDGs ចំនួន​២​នៅមានការសាកល្បងគឺ ធានា​ចីរភាពអំពីបរិស្ថាននិងរុញថយក្រោយការ​រីករាលដាលរបស់ HIV។ ឆ្លើយ សម្ភាស​សារព័ត៌មាន អនុរដ្ឋមន្ត្រីក្រសួងផែនការនិង​វិនិយោគ​វៀតណាមលោក Nguyen The Phuong ប្រធានគណៈប្រតិភូវៀតណាម​ចូលរួម​សម័យប្រជុំបានឲ្យដឹង ថា វៀតណាមត្រៀមជាស្រេចចែករំលែកជាមួយ​សហគមន៍​អន្តរជាតិរាល់បទ ពិសោធន៍របស់ខ្លួនក៏ដូចជាចង់បន្តទទួលបានកិច្ច​សហប្រតិបត្តិការនិងជួយ ឧបត្ថម្ភរបស់សហគមន៍អន្តរជាតិដើម្បីលើកកំពស់គុណភាព​អនុវត្តបណ្ដា MDGs៕