សហគ្រាសទេសចរណ៍ចំនួន៦០%នៅទីក្រុងហូជីមិញធ្វើបើកសកម្មភាពឡើងវិញ
22/05/2020 07:25
(VOVWORLD) - មន្ទីរទេសចរណ៍ទីក្រុងហូជីមិញកំពុងអនុវត្តគោលនយោបាយនានាស្ដីពីការលើកពេលបង់ពន្ធ បង់ប្រាក់ជួលដី គោលនយោបាយកាត់បន្ថយតម្លៃ អគ្គីសនី និងគោលនយោបាយឥណទាន ដើម្បីជួយឧបត្ថម្ភដល់សហ គ្រាស។
នាបច្ចុប្បន្នមានប្រមាណ៦០%នៃចំនួនសហគ្រាសទេសចរណ៍នៅ ទីក្រុងហូជីមិញបានបើកសកម្មភាពឡើងវិញ ក្រោយរយៈពេលបញ្ឈប់ជា បណ្ដោះអាសន្នដោយសារជំងឺឆ្លង Covid-19។ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញកំពុងអនុវត្តគោលនយោបាយនានាស្ដីពីការលើកពេលបង់ពន្ធ បង់ប្រាក់ជួលដី គោលនយោបាយកាត់បន្ថយតម្លៃ អគ្គីសនី និងគោលនយោបាយឥណទាន ដើម្បីជួយឧបត្ថម្ភដល់សហ គ្រាស។ លោកស្រី Nguyen Thi Anh Hoa នាយិការងមន្ទីរទេសចរណ៍ ទីក្រុងបានឲ្យដឹងថា៖ “ដំណាក់កាលនេះគឺចាំបាច់ដើម្បីឲ្យសហគ្រាសរៀបចំរចនាសម្ព័ន្ធ កសាងសម្ព័ន្ធភាពឡើងវិញ ហើយជ្រើសរើសផលិតផលជាឧត្តមភាពរបស់ ខ្លួន ព្រមទាំងរៀបចំរចនាសម្ព័ន្ធធនធានមនុស្ស ទីផ្សារភ្ញៀវទេសចរណ៍ឡើងវិញ ផងដែរ”៕
Related





