VOV WorldVOV World
សហគ្រាសរដ្ឋ Bayern (អាល្លឺម៉ង់)យកចិត្តទុកដាក់ជាច្រើនចំពោះទីផ្សារវៀតណាម
10/02/2017 10:13
(VOV)_​ក្នុងក្របខ័ណ្ឌ”រាត្រីសេដ្ឋកិច្ចក្រៅប្រទេស រដ្ឋ Bayern” សហគ្រាស​រដ្ឋ Bayern របស់អាល្លឺម៉ង់ បានសម្ដែងនូវការយកចិត្តទុកដាក់ និងគោល​បំណង​ស្វែងរកដៃគូសហប្រតិបត្តិការអាជីវកម្មជាច្រើននៅវៀតណាម។
សហគ្រាសរដ្ឋ Bayern (អាល្លឺម៉ង់)យកចិត្តទុកដាក់ជាច្រើនចំពោះទីផ្សារវៀតណាម (VOV)_​ក្នុងក្របខ័ណ្ឌ”រាត្រីសេដ្ឋកិច្ចក្រៅប្រទេស រដ្ឋ Bayern” សហគ្រាស​រដ្ឋ Bayern របស់អាល្លឺម៉ង់ បានសម្ដែងនូវការយកចិត្តទុកដាក់ និងគោល​បំណង​ស្វែង រកដៃគូសហប្រតិបត្តិការអាជីវកម្មជាច្រើននៅវៀតណាម។ ព្រឹត្តិការណ៍​លើកនេះបាន ប្រព្រឹត្តទៅនាថ្ងៃទី៨កុម្ភះ នៅទីក្រុង Coburg ដោយមានការចូល​រួម​របស់ដំណាងក្រ សួងស្ថាប័នសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ និងរដ្ឋ Bayern ដំណាងស្ថាន​ទូត​វៀតណាមប្រចាំ នៅអាល្លឺម៉ង់ រួមជាមួយសហគ្រាសរាប់រយនៅរដ្ឋ Bayern ​និងតំបន់ជំវិញ។ ថ្លែងមតិ នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Doan Xuan Hung បានមានជំនួបសន្ទនា ជាមួយរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចទូរគមនាគមន៍​ថាមពលនិងបច្ចេកវិទ្យារដ្ឋ Bayern លោក Franz Josef Pschierer សំដៅជំរុញ​ទំនាក់ទំនងសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងវៀតណាមនិងអាល្លឺម៉ង់រួម និងជាមួយរដ្ឋ Bayern និយាយដោយឡែក។  លោក Doan Xuan Hung ក៏មានជំនួប​សន្ទនាជាមួយដំណាងសហគ្រាស ដើម្បីទាក់ ទាញសហគ្រាសរដ្ឋ Bayern និង​តំបន់ផ្សេងៗ មកវៀតណាមវិនិយោគនិងធ្វើអាជីវកម្ម៕ ​