VOV WorldVOV World
សហការអនុវត្តការងារចលនាមហាជន “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ”
21/08/2019 11:18
(VOVWORLD) - កម្មវិធីនេះ គឺសំដៅពង្រីកកម្លាំងចម្រុះនៃប្រព័ន្ធនយោបាយទាំងមូល សហ គ្រាស និងប្រជាជននៅខេត្ត Kien Giang និងបណ្ដាស្ថាប័ន អង្គភាព កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប៉ូលីសសមុទ្រ ដើម្បីរួមដៃគ្នាកសាង ការពារនិងអភិវឌ្ឍ សេដ្ឋកិច្ចសមុទ្រ។
សហការអនុវត្តការងារចលនាមហាជន “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ”
នាថ្ងៃទី២០ ខែសីហា នៅទីក្រុង Rach Gia ខេត្ត Kien Giang ភាគខាងត្បូង វៀតណាម គណៈ អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សប៉ូលីសសមុទ្រវៀតណាម បានសហការជាមួយគណៈកម្មាធិការបក្សខេត្ត Kien Giang រៀបចំពិធីចុះហត្ថ លេខាលើកម្មវិធីសហការអនុវត្តការងារចលនាមហាជនដោយប្រធានបទ “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ”។         កម្មវិធីនេះ គឺសំដៅពង្រីកកម្លាំងចម្រុះនៃប្រព័ន្ធនយោបាយទាំងមូល សហ គ្រាស និងប្រជាជននៅខេត្ត Kien Giang និងបណ្ដាស្ថាប័ន អង្គភាព កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប៉ូលីសសមុទ្រ ដើម្បីរួមដៃគ្នាកសាង ការពារនិងអភិវឌ្ឍ សេដ្ឋកិច្ចសមុទ្រ។ តាមនោះ រួមចំណែកការពាររឹងមាំនូវអធិបតេយ្យភាព សិទ្ធិ អធិបតេយ្យភាព សន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងតំបន់កោះសមុទ្រ នៃខេត្ត Kien Giang។ ឧត្តមសេនីយ៍ទោ Hoang Van Dong លេខាគណៈកម្មាធិ ការបក្សនិងគណៈកម្មា ធិការនយោបាយនៃបញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀត ណាម បានអោយដឹងថា៖         “ក្រោយរយៈពេល២ឆ្នាំអនុវត្តកម្មវិធីនេះមក យើងខ្ញុំបានឃើញថា ចំណេះ ដឹងរបស់ប្រជាជននិយាយរួមនិងអ្នកនេសាទនិយាយដោយឡែកនៅតាមឃុំ ស្រុកកោះ ត្រូវបានលើកកំពស់ប្រកបដោយប្រសិទ្ធភាព។ នោះគឺចំណេះដឹងស្ដីពី ស្ថានភាពកោះសមុទ្រ ស្ដីពីភារកិច្ចការពារអធិបតេយ្យភាពនិងសន្តិសុខ សុវត្ថិភាពកោះសមុទ្រ”៕