ស៊ីរីបដិសេធការចោទប្រកាន់របស់ភាគីប្រឆំាងអំពីការប្រើប្រាស់អាវុធជាតិគីមី
26/08/2013 11:18
ឆ្លើយសម្ភាសរបស់កាសែតព័ត៌មាន Izvestia របស់រុស្ស៊ីនាថ្ងៃទី២៦សីហា ប្រធានាធិបតី Bashar al-Assad បានឡើងសម្លេងបដិសេធការ ចោទប្រកាន់ទាំងអស់របស់ភាគីប្រឆាំង

ស៊ីរីបដិសេធការចោទប្រកាន់របស់ភាគីប្រឆំាងអំពីការប្រើប្រាស់អាវុធជាតិគីមី(VOV) (VOVworld)-ឆ្លើយសម្ភាសរបស់កាសែតព័ត៌មាន Izvestia របស់រុស្ស៊ីនាថ្ងៃទី២៦សីហា ប្រធានាធិបតី Bashar al-Assad បានឡើងសម្លេងបដិសេធការ ចោទប្រកាន់ទាំងអស់ របស់ភាគីប្រឆាំង និងថ្នាក់ដឹកនាំរបស់ប្រទេសលោក ខាងលិចមួយចំនួនដែលចាត់ ទុកថា កងទ័ពស៊ីរីបានប្រើប្រាស់អាវុធជាតិគីមី សំដៅវាយប្រហាកម្លាំងប៉ះបោរ ។ ប្រ ធានាធិបតីAssad អះអាងថា ប្រទេសលោកខាងលិច ពុំបានអនុញ្ញាត្តិឲ្យដំណើរការ យុទ្ធនាការយោធានៅស៊ីរីដោយសារអ្វីទាំងអស់ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសជាការ តស៊ូរបស់កម្លាំងប្រដាប់អាវុធស៊ីរី ប្រឆំាងអនុភាពភេរវកម្ម លោក ក៏សង្កត់ធ្ងន់ថា អាមេរិក មិនអាចបញ្ជូនកងទ័ពចូលស៊ីរីដើម្បីជួយអនុភាពភេរវកម្មនោះឡើយ។ ចំពោះបណ្តាការចោទប្រកាន់របស់លោកខាងលិចអំពីការប្រើប្រាស់អា វុធជាតិគិមីនៅស៊ីរី រុស្ស៊ីបានគំាទ្ររដ្ឋាភិបាលស៊ីរី ដែលអនុញ្ញាត្តិឲ្យក្រុមអធិការកិច្ច នៃអ.ស.បមកស៊ើបអង្កេតនៅបប្រទសស៊ីរីនេះ៕
Related







