VOV WorldVOV World
ស៊ីរីអនុវត្តន៍បម្រាមគោចរ បន្ទាប់ពីអំពើហឹង្សារើសអើងជាតិសាសន៍
31/12/2025 10:38
(VOVWORLD) - រដ្ឋាភិបាលស៊ីរីនាថ្ងៃទី ៣០ ខែធ្នូ បានដាក់ចេញបម្រាមគោចរពេញមួយយប់នៅក្នុងទីក្រុងកំពង់ផែ Latakia បន្ទាប់ពីការវាយប្រហារលើតំបន់លំនៅដ្ឋានដែលភាគច្រើនជាជនជាតិ Alawite កាលពីមួយថ្ងៃមុននោះ។
ស៊ីរីអនុវត្តន៍បម្រាមគោចរ បន្ទាប់ពីអំពើហឹង្សារើសអើងជាតិសាសន៍
ស្ត្រីដើរតាមផ្លូវក្នុងតំបន់ជនបទ Latakia ប្រទេសស៊ីរី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ រូបថត៖ REUTERS/Yamam Al Shaar ក្រសួងមហាផ្ទៃស៊ីរីបានប្រកាសថា បម្រាមគោចរនៅ Latakia ចូលជាធរមានចាប់ពីម៉ោង ១៧៖០០ ថ្ងៃទី ៣០ ខែធ្នូ ដល់ម៉ោង ៦៖០០ ថ្ងៃទី ៣១ ខែធ្នូ (ម៉ោងក្នុងស្រុក)។ បម្រាមគោចរត្រូវបានដាក់ចេញបន្ទាប់ពីបុគ្គលជាច្រើនបានវាយប្រហារលើតំបន់លំនៅដ្ឋានដែលមានប្រជាជនភាគច្រើនជាជនជាតិ Alawite។ នៅថ្ងៃទី ២៨ ខែធ្នូ មនុស្ស ៣នាក់បានស្លាប់ និងជាង ៤០ នាក់ផ្សេងទៀតរងរបួសនៅក្នុងបាតុកម្មតវ៉ាដោយសហគមន៍ជនជាតិភាគតិច Alawite បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង Homs។ អាជ្ញាធរស៊ីរីនាថ្ងៃទី ២៩ ខែធ្នូបានឲ្យដឹងថា កងកម្លាំងយោធាបានបង្កើនការដាក់ពង្រាយនៅក្នុងសង្កាត់ជាច្រើននៃទីក្រុង Latakia ដែលជាផ្នែកមួយនៃវិធានការដើម្បីតាមដានស្ថានភាពជាក់ស្តែង បង្កើនសន្តិសុខនិងស្ថិរភាព ក៏ដូចជាធានាសុវត្ថិភាពរបស់ប្រជាជន និងទ្រព្យសម្បត្តិ៕
TAG
VOV/VOVworld/ស៊ីរី/បម្រាមគោចរ/អំពើហឹង្សា/រើសអើងជាតិសាសន៍