VOV WorldVOV World
សិក្ខាសាលា “លើកកំពស់ឋានៈតួនាទីនិងការទទួលខុសត្រូវកាន់អំណាចរបស់បក្សកម្មុយនិស្តវៀតណាម”
28/01/2015 11:14
(VOVworld) – សិក្ខាសាលា “លើកកំពស់ឋានៈតួនាទីនិងការ ទទួលខុសត្រូវកាន់អំណាចរបស់បក្សកម្មុយនិស្តវៀតណាម” ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី ២៨ មករា នៅទីក្រុង Ha Long ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម)។
សិក្ខាសាលា “លើកកំពស់ឋានៈតួនាទីនិងការទទួលខុសត្រូវកាន់អំណាចរបស់បក្សកម្មុយនិស្តវៀតណាម”
សិក្ខាសាលា “លើកកំពស់ឋានៈតួនាទីនិងការទទួលខុសត្រូវកាន់អំណាចរបស់បក្សកម្មុយនិស្តវៀតណាម” (Image: VNA) (VOVworld) – សិក្ខាសាលា “លើកកំពស់ឋានៈតួនាទីនិងការទទួលខុសត្រូវកាន់ អំណាចរបស់បក្សកម្មុយនិស្តវៀតណាម” ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី ២៨ មករា នៅទីក្រុង Ha Long ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម)។ ដោយមាន អន្តរាគមន៍ចំនួន ១២០ បណ្ដាតំណាងបានប្រមូលផ្តុំធ្វើបំភ្លឺបញ្ហាសំខាន់ ក្នុងការងារ លើកកំពស់ឋានៈតួនាទីនិងការទទួលខុសត្រូវក្នុងការកាន់អំណាចរបស់បក្ស នាបច្ចុប្បន្ន ដូចជា៖ បញ្ហាដឹកនាំរបស់បក្សនិងកាន់អំណាចរបស់បក្ស ការផ្លាស់ប្តូរថ្មីនិង កសាងយន្តការកាន់អំណាចឲ្យសមស្របនិងមានប្រសិទ្ធភាពជាដើម។  បណ្ដាតំណាង បានសង្កត់ធ្ងន់ថា៖ បក្សកាន់អំណាចនៅវៀតណាមគឺជាការបន្តការដឹកនាំបុព្វហេតុ បដិវត្តន៍ក្នុងលក្ខ័ណ្ឌមានសិទ្ធិអំណាចរបស់រដ្ឋនិងបក្សដឹកនាំរដ្ឋរបស់ប្រជាជនដោយ ប្រជាជននិងដើម្បីប្រជាជន  បក្សដឹកនាំប្រព័ន្ធនយោបាយនៅវៀតណាមទាំងស្រុង សំដៅអនុវត្តគោលដៅឯករាជ្យប្រជាជាតិនិងសង្គមនិយម។ ផ្តោតទៅលើការផ្លាស់ប្តូរថ្មី និងការកសាងយន្តការកាន់អំណាចឲ្យសមស្របនិងមានប្រសិទ្ធភាព បក្សដឹកនាំរដ្ឋ និងទទួលខុសត្រូវចំពោះប្រជាជនក្នុងរាល់សកម្មភាពរបស់រដ្ឋ។ បក្សដឹកនាំរដ្ឋខាងការ ផ្តួចផ្តើមគំនិតគោលការតាមរយៈច្បាប់និងបក្សមិនអាចឈរនៅខាងក្រៅច្បាប់ទេ។ នេះគឺជាការសាកល្បងពីការពិតជាក់ស្តែងចំពោះបក្សកាន់អំណាចនិងជាសំណូមពរ ផ្លាស់ប្តូរថ្មីខាងចំណះដឹងនិងការសុក្រិដយន្តការកាន់អំណាចរបស់បក្សកម្មុយនិស្ត វៀតណាមនាបច្ចុប្បន្នផងដែរ៕