VOV WorldVOV World
សិក្ខាសាលាអំពីសមុទ្រខាងកើតនៅទីក្រុង New York
06/05/2015 08:19
(VOVworld) - ជ្រុងជ្រោយជាច្រើនក្នុង ជំលោះដែន សមុទ្រនៅសមុទ្រខាងកើតត្រូវបានយកមកពិភាគ្សា ដូចជា៖លក្ខណៈខុសច្បាប់របស់ផែនទីអណ្តាតគោ៩ កំណាត់និងផលវិបាកយុទ្ធសាស្ត្រនៃការដែលចិនផ្លាស់ ប្ដូរស្ថានភាពដើមរបស់កោះនានាដែលប្រទេសនេះកំពុងកាន់កាប់ននៅសមុទ្រខាងកើត។
សិក្ខាសាលាអំពីសមុទ្រខាងកើតនៅទីក្រុង New York
(រូបថត៖TTXVN) (VOVworld) - នៅសិក្ខាសាលាមានទ្រង់ទ្រាយអំពីសមុទ្រខាងកើតដែលបានប្រព្រឹត្ត ទៅនៅទីក្រុង New York អាមេរិក នាថ្ងៃទី៤ ឧសភា អ្នកប្រាជ្ញល្បីឈ្មោះជាច្រើនរួមជា មួយមជ្ឈដ្ឋានអ្នកកាទូតយ៉ាងច្រើនកុះករនៃប្រទេសនានាក៏ដូចជាអ្នកជំនាញការ ស្រាវជ្រាវមកពីវិទ្យាស្ថាន សាកលវិទ្យាល័យអាមេរិកមួយចំនួន បានថ្លែងបទសុន្ទ រកថា ជាច្រើនដែលមានតំលៃ។សិក្ខាសាលាមានចំណងជើងថា “ជំលោះនៅសមុទ្រ ខាង កើត៖ច្បាប់ នយោបាយនិងការទូត” បានរៀបចំឡើងដោយទស្សនាវដ្ដីហានិ ភ័យ នយោបាយ(JPR)ដែលមានទីស្ដីការនៅទីក្រុង New York។ជ្រុងជ្រោយជាច្រើន ក្នុងជំលោះដែនសមុទ្រនៅសមុទ្រខាងកើតត្រូវបានយកមកពិភាគ្សាដូចជា៖ លក្ខណៈខុសច្បាប់របស់ផែនទីអណ្តាតគោ៩កំណាត់និងផលវិបាកយុទ្ធសាស្ត្រនៃ ការដែលចិនផ្លាស់ប្ដូរស្ថានភាពដើមរបស់កោះនានាដែលប្រទេសនេះកំពុងកាន់ កាប់ននៅសមុទ្រខាង កើត។បណ្ដាអ្នកប្រាជ្ញក៏បានពិភាគ្សាអំពីជម្រើសនិងឱកាស នានាដែលប្រទេសក្នុង ជំលោះគប្បីឆ្លៀតយកដើម្បីដោះស្រាយបញ្ហាសមុទ្រ ខាងកើតដោយសន្តិវិធីឈរលើ មូលដ្ឋានច្បាប់អន្តរជាតិផងដែរ៕