VOV WorldVOV World
សិក្ខាសាលាអំពីយថាទស្សនអភិវឌ្ឍន៍ទំនាក់ទំនងរុស្ស៊ី-វៀតណាម
14/05/2016 08:51
(VOVworld) - សិក្ខាសាលានេះត្រូវបានរៀបចំឡើង មុននឹងដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅរុស្ស៊ី ដោយទាក់ទាញការចូលរួមរបស់អ្នកប្រាជ្ញនិងអ្នក ស្រាវជ្រាវជួរមុខនៅរុស្ស៊ី។
សិក្ខាសាលាអំពីយថាទស្សនអភិវឌ្ឍន៍ទំនាក់ទំនងរុស្ស៊ី-វៀតណាម
(VOVworld) - នាថ្ងៃទី១៣ ឧសភា នៅរដ្ឋធានីម៉ូស្គូ បានប្រព្រឹត្តទៅសិក្ខាសាលា “យថាទស្សនអភិវឌ្ឍន៍ទំនាក់ទំនងរុស្ស៊ី-វៀតណាមក្នុងដំណាក់កាលថ្មី”។សិក្ខា សាលានេះត្រូវបានរៀបចំឡើងមុននឹងដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅរុស្ស៊ី ដោយទាក់ទាញការចូលរួម របស់អ្នកប្រាជ្ញនិងអ្នកស្រាវជ្រាវជួរមុខនៅរុស្ស៊ី។សិក្ខាសាលាបានវាយតំលៃ វិភាគ និងពិភាគ្សាអំពីវិស័យជាច្រើនក្នុងទំនាក់ទំនងរុស្ស៊ី-វៀតណាម យថាទស្សន៍សហ ប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យថាមពល វប្បធម៌ អប់រំ ហើយទំនាក់ទំនង រុស្ស៊ី-វៀតណាមជាស្ពានតភ្ជាប់ដើម្បីរុស្ស៊ីឆ្ពោះទៅអាស៊ាន។ ថ្លែងមតិនៅទីនេះ លោក Dmitry Mosyakov នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី អាគ្នេយ៍ អូស្ត្រាលីនិងអូសេអានីបានអះអាងថា ទំនាក់ទំនងប្រពៃណីររុស្ស៊ី-វៀត ណាមគឺជាការគួបផ្សំនៃទំនុកទុកចិត្តនិងការយកចិត្តទុកដាក់គ្នាទៅវិញទៅមកលើ គ្រប់វិស័យនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌។តាមលោក Mosyakov ថា ក្រៅពីកិច្ច សហប្រតិបតិ្តការក្នុងបញ្ហានយោបាយអន្តរជាតិ ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ី លើកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងផ្ដោតការពិភាគ្សាអំពីការជំរុញ អភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច គំរោងការណ៍ឧស្សាហកម្មអគ្គីសនីនុយក្លេអ៊ែរ កសិកម្មនិងបច្ចេកវិទ្យាយោធា៕

More