សិក្ខាសាលាស្ដីពី៣០ឆ្នាំផ្លាស់ប្តូរថ្មីការងារសេនាធិការលើវិស័យនយបាយសតិអារម្មណ៍វិទ្យាសាស្ត្រអប់រំ
01/07/2014 07:46
Vovworld-សិក្ខាសាលាស្ដីពី៣០ឆ្នាំផ្លាស់ប្តូរថ្មីការងារសេនាធិការលើវិស័យនយោបាយសតិអារម្មណ៍វិទ្យាសាស្ត្រអប់រំនិងចលនាប្រជាជនបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១កក្កដានៅទីក្រុងហាណូយសំដៅផ្គត់ផ្គងទុឡហីករណ៍វិទ្យាសាស្ត្រអំពីទ្រឹស្ដីនិងការពិតជាក់ស្ដែងក្នុងការងារសេនាធិការរបស់ស្ថាប័នបក្សមជ្ឈឹមក្នុងអំឡុង៣០ឆ្នាំផ្លាស់ប្តូរថ្មី។

សាស្ត្រាចារ្សបណ្ឌិតវិទ្យាសាស្ត្រ Pham Manh Hung អនុប្រធានឯកទេសក្រុមប្រឹក្សាវិទ្យាសាស្ត្របណ្ដាស្ថាប័នបក្សមជ្ឈឹម (VOV) Vovworld-សិក្ខាសាលាស្ដីពី៣០ឆ្នាំផ្លាស់ប្តូរថ្មីការងារសេនាធិការលើវិស័យ នយោបាយសតិអារម្មណ៍វិទ្យាសាស្ត្រអប់រំនិងចលនាប្រជាជនបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១កក្កដានៅទីក្រុងហាណូយសំដៅផ្គត់ផ្គងទុឡហីករណ៍វិទ្យាសាស្ត្រ អំពីទ្រឹស្ដីនិងការពិតជាក់ស្ដែងក្នុងការងារសេនាធិការរបស់ស្ថាប័នបក្សមជ្ឈឹមក្នុង អំឡុង៣០ឆ្នាំផ្លាស់ប្តូរថ្មី។ ចូលរួមសិក្ខាសាលានេះមានដំណាងជិត១០០នាក់ជា ថ្នាក់ដឹកនាំរបស់ស្ថាប័នបក្សមជ្ឈឹមអ្នកជំនាញការនិងអ្នកវិទ្យាសាស្ត្រ។ ថ្លែងមតិនៅសិក្ខាសាលា សាស្ត្រាចារ្សបណ្ឌិតវិទ្យាសាស្ត្រ Pham Manh Hung អនុប្រធានឯកទេសក្រុមប្រឹក្សាវិទ្យាសាស្ត្របណ្ដាស្ថាប័នបក្សមជ្ឈឹមបានអះអាងថា៖ “ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធិសំខាន់លើគ្រប់វិស័យ ខាងសេដ្ឋកិច្ចសង្គមវប្បធម៍ការពារជាតិសន្តិសុខនិងកិច្ចការបរទេស។ ដើម្បីទទួល បានរាល់សមិទ្ធិនោះមុនបង្អស់គឺដោយបក្សកុម្មុយនីស្តវៀតណាមបានដាក់ចេញ គោលមាគ៌ាដ៏ត្រឹមត្រូវដើម្បីដឹកនាំបក្សទាំងមូលកងទ័ពទាំងមូលនិងប្រជាជនទាំង មូលប្តេជ្ញាលើកខ្ពស់ទង់ឯករាជ្យជាតិផ្សាភ្ជាប់នឹងលិទ្ធិសង្គមនិយមដើម្បីកសាង ប្រទេសវៀតណាមខ្លាំងមាំមួនប្រជាជនសម្បូរធូធារសង្គមប្រជាធិបតេយ្យសមភាព អរិយ្យធម៍។” នៅក្នុងសិក្ខាសាលាបណ្ដាដំណាងបានវាយតំលៃរាល់សមិទ្ធិបញ្ហានៅសេសសល់ ហើយដកពិសោធន៍អំពីការងារសេនាធិការលើគ្រប់វិស័យក្នុងអំឡុង៣០ឆ្នាំកន្លងទៅ៕
Related





