សិក្ខាសាលាស្តីអំពីសមុទ្រខាងកើតនៅអ៊ូស្ត្រាលី
02/12/2013 08:53
(VOVworld) – នាថ្ងៃទី ៣០ វិច្ឆិកា សិក្ខាសាលាស្តីអំពី សមុទ្រខាងកើតត្រូវបាន រៀបចំឡើងនៅមហាវិទ្យា ល័យ New South Wales អ៊ូស្ត្រាលី

សិក្ខាសាលាស្តីអំពីសមុទ្រខាងកើតត្រូវបាន រៀបចំឡើងនៅមហាវិទ្យាល័យ New South Wales អ៊ូស្ត្រាលី (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៣០ វិច្ឆិកា សិក្ខាសាលាស្តីអំពីសមុទ្រខាងកើតត្រូវបាន រៀបចំឡើងនៅមហាវិទ្យាល័យ New South Wales អ៊ូស្ត្រាលី ដែលទាក់ទាញការ យកចិត្តទុកដាក់របស់អ្នកជំនាញការមិត្តភ័ក្តអន្តរជាតិនិងសិស្សានុស្សិសវៀត ណាមដែលកំពុងរៀនសូត្រនៅប្រទេសនេះ។ ក្នុងសិក្ខាសាលានេះ សាស្ត្រាចារ្យ ប្រវត្តិសាស្ត្រ លោក Nguyen Nha បានបង្ហាញបណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រអំពី អធិបបេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa លើ សមុទ្រខាងកើត។ បណ្ឌិតនៃមហាវិទ្យាល័យ New South Wales លោក Carlyle A.Thayer ក៏បានបង្ហាញអំពីមូលដ្ឋានគត្តិយុត្តនិងគោលនយោបាយជាក់ស្តែងក្នុង ការដោះស្រាយជំលោះលើសមុទ្រខាងកើត។ បណ្ឌិត Carlyle A.Thayer បាន សង្កត់ធ្ងន់ទៅលើភូមិសាស្ត្រយុទ្ធសាស្ត្រនៃប្រជុំកោះ Hoang Sa និង Truong Sa តួនាទីរបស់អនុសញ្ញាអន្តរជាតិអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក៏ដូចជា ការដោះស្រាយជាជំហានៗបញ្ហាលើសមុទ្រខាងកើតរវាងអាស៊ាននិងចិន ទៀតផង៕
Related






